Home
Categories
EXPLORE
True Crime
Comedy
Society & Culture
Business
Sports
TV & Film
Health & Fitness
About Us
Contact Us
Copyright
© 2024 PodJoint
00:00 / 00:00
Sign in

or

Don't have an account?
Sign up
Forgot password
https://is1-ssl.mzstatic.com/image/thumb/Podcasts112/v4/9e/6f/78/9e6f7885-4898-50bf-21ea-da1b7d906dd6/mza_11362926486889975121.jpg/600x600bb.jpg
ភូមិសាស្រ្តនយោបាយ
RFI ខេមរភាសា / Khmer
24 episodes
6 months ago
តាន់ ហ្សង់-ហ្វ្រង់ស័រ នឹង​លាតត្រដាង នូវ​យន្តការ​សំខាន់ៗ​នៃ​ទំនាក់ទំនង​អន្តរជាតិ​ និង​វិភាគ​ព្រឹត្តិការណ៍​ធំៗ នៃ​អតីតកាល ដើម្បី​ពន្យល់​បច្ចុប្បន្នភាព​អន្តរជាតិ ដែល​មាន​លក្ខណៈ​កាន់តែ​ពិបាក​ស្មុគស្មាញ។ កម្មវិធី​នេះ នឹង​ត្រូវ​ចាក់ផ្សាយ នៅ​រៀងរាល់​ថ្ងៃ​ចន្ទ។
Show more...
News
RSS
All content for ភូមិសាស្រ្តនយោបាយ is the property of RFI ខេមរភាសា / Khmer and is served directly from their servers with no modification, redirects, or rehosting. The podcast is not affiliated with or endorsed by Podjoint in any way.
តាន់ ហ្សង់-ហ្វ្រង់ស័រ នឹង​លាតត្រដាង នូវ​យន្តការ​សំខាន់ៗ​នៃ​ទំនាក់ទំនង​អន្តរជាតិ​ និង​វិភាគ​ព្រឹត្តិការណ៍​ធំៗ នៃ​អតីតកាល ដើម្បី​ពន្យល់​បច្ចុប្បន្នភាព​អន្តរជាតិ ដែល​មាន​លក្ខណៈ​កាន់តែ​ពិបាក​ស្មុគស្មាញ។ កម្មវិធី​នេះ នឹង​ត្រូវ​ចាក់ផ្សាយ នៅ​រៀងរាល់​ថ្ងៃ​ចន្ទ។
Show more...
News
Episodes (20/24)
ភូមិសាស្រ្តនយោបាយ
​របប ប៉ុល ពត​៖ ខ្មែរ​សម្លាប់​ខ្មែរ​?​
ក្រោយ​ពី​បាន​និយាយ​រៀបរាប់​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​អស់​ជា​ច្រើន​សប្តាហ៍ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​ធ្វើ​សេចក្តី​សន្និដ្ឋាន បិទ​បញ្ចប់​ការ​សិក្សា​ទៅ​លើ​ទំព័រ​ដ៏​ខ្មៅរ​ងងិត​មួយ​នេះ​នៃ​ប្រវត្តិសាស្ត្រ​ទំនើប​របស់​កម្ពុជា។ ក្រោយ​ពី​បាន​ដួល​រលំ​នៅ​ថ្ងៃ​៧​មករា​១៩៧៩​ហើយ ហេតុអ្វី​បាន​ជា​អង្គការ​ចាត់​តាំង​របស់​ខ្មែរ​ក្រហម​ ទាំង​យោធា​និង​ទាំង​នយោបាយ បន្ត​មាន​ដង្ហើម​ត​ទៅ​ទៀត​ ត​រហូត​ដល់​ឆ្នាំ​១៩៩៩? តើ​កម្ពុជា​ប្រជាធិបតេយ្យ​ពិត​ជា​បាន​អនុវត្ត​នយោបាយ​ប្រល័យ​ពូជសាសន៍​មែន​ឬ​ទេ? តើ​ហេតុអ្វី​បាន​ជា​របប ប៉ុល ពត សាហាវ​ព្រៃផ្សៃ​ដល់​ម្លឹង និង​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ច្រើន​ដល់​ម្លឹង ក្នុង​រយៈ​ពេល​មួយ​យ៉ាង​ខ្លី​? សូម​អញ្ជើញ​ស្តាប់​ចម្លើយ​បែប​សង្ខេប​និង​បែប​សំយោគ ជា​ថ្មី​ឡើង​វិញ​របស់ ហ្សង់-ហ្វ្រង់ស័រ តាន់។ 
Show more...
6 years ago
14 minutes 33 seconds

ភូមិសាស្រ្តនយោបាយ
​វៀត​ណាម​វាយ​រំលំ​របប ​ប៉ុល ពត​ តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ថា​ នៅ​ឆ្នាំ​១៩៧៨​ ប៉ុល ពត ​និង​ក្រុម​ខ្លួន​សម្រេច​ចិត្ត​បោស​សម្អាត​ថ្នាក់​ដឹក​នាំ​នៃ​ភូមិភាគ​បូព៌ា​ដែល​ពួក​ខ្លួន​ចោទ​ថា ក្បត់​អង្គការ។ កាល​ណោះ ​ទង្វើ​នេះ​ជំរុញ​ឱ្យ​កម្មាភិបាល​និង​យោធា​ខ្មែរ​ក្រហម​ភូមិ​ភាគ​បូព៌ា​ច្រើន​សិប​នាក់ ក្នុង​នោះ​រួម​មាន​ជា​អាទិ៍ ហេង សំរិន, ជា ស៊ីម, និង ហ៊ុន សែន រត់​ចូល​ព្រៃ ឆ្លង​ដែន​ទៅ​វៀតណាម រួច​ហើយ បញ្ចុះ​បញ្ចូល​វៀតណាម​ ឱ្យ​ជួយ​ពួក​គេ ធ្វើ​សង្គ្រាម​រំលំ​របប​ប្រល័យ​ពូជសាសន៍​របស់ ប៉ុល ពត។ ព្រឹត្តិការណ៍​បោស​សម្អាត​ភូមិភាគ​បូព៌ា​នេះ នាំ​យ៉ាង​លឿន​រហ័ស​ទៅ​រក​ការ​ផ្ទុះ​សង្គ្រាម​រវាង​កម្ពុជា​និង​វៀតណាម។ នៅ​ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​រៀប​រាប់​ពី​សង្គ្រាម​ដែល​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​២៥​ធ្នូ​១៩៧៨។ តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះវៀតណាម​វាយ​រំលំ​របប ប៉ុល ពត។ 
Show more...
6 years ago
13 minutes 29 seconds

ភូមិសាស្រ្តនយោបាយ
​របប​ខ្មែរ​ក្រហម​ផ្តើម​រក​រឿង​បញ្ឆេះ​សង្គ្រា​ម​ជាមួយ​វៀត​ណាម ​នៅ​ឆ្នាំ​១៩៧៧​
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ពី​ការ​តាម​កម្ទេច​គ្នា​ឯង​នៅ​ក្នុង​ជួរ​បក្ស​និង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​នៃ​របប​ខ្មែរក្រហម​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៨។ នៅ​ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​ផ្តើម​ពិនិត្យ​មើល​មូលហេតុ​ធំៗ​ដែល​នាំ​ទៅ​រក​ការ​ផ្ទុះ​សង្គ្រាម​រវាង​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរ​ក្រហម​និង​វៀតណាម។ 
Show more...
6 years ago
11 minutes 59 seconds

ភូមិសាស្រ្តនយោបាយ
​ការ​កម្ទេច​គ្នា​ឯង​នៅ​ក្នុង​ជួរ​ពួក​មេ​ខ្មែរ​ក្រហម​ ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៨​
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​​ពី​មូល​ហេតុ​សំខាន់ៗ​ដែល​ជំរុញ​ឱ្យ​ខ្មែរ​ក្រហម​កាប់​សម្លាប់​រង្គាល​គ្មាន​រើស​មុខ ពី​ខែ​មេសា​ឆ្នាំ​១៩៧៥​ដល់​ខែ​មករា​ឆ្នាំ​១៩៧៩​។ នៅ​ថ្ងៃ​នេះ​ វិញ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​ពី​ការ​តាម​កម្ទេច​គ្នា​ឯង​នៅ​ក្នុង​ជួរ​ពួក​មេ​ខ្មែរ​ក្រហម​ ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៨​។ 
Show more...
6 years ago
13 minutes 55 seconds

ភូមិសាស្រ្តនយោបាយ
​នយោ​បាយ​កាប់​សម្លាប់​រង្គាល​របស់​ខ្មែរ​ក្រហម​
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​​ពី​ផែនការ​គ្មាន​ភាព​ប្រាកដ​និយម​របស់​ពួក​មេ​ខ្មែរ​ក្រហម នោះ​គឺ​ការ​ដាក់​ទិស​ឱ្យ​ធ្វើ​ស្រែ មួយ​ហិកតា​ឱ្យ​បាន​ស្រូវ​បី​តោន។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមផ្តើមពន្យល់ពីមូលហេតុសំខាន់ៗដែលជំរុញឱ្យខ្មែរក្រហមកាប់សម្លាប់រង្គាលគ្មានរើសមុខ ពីខែមេសាឆ្នាំ១៩៧៥​ដល់ឆ្នាំខែមករាឆ្នាំ១៩៧៩។ 
Show more...
6 years ago
12 minutes 9 seconds

ភូមិសាស្រ្តនយោបាយ
​អង្គ​ការ​ខ្មែរ​ក្រហម​ដាក់​ទិស​ដៅ​ មួយ​ហិក​តា​ឱ្យ​បាន​ស្រូវ​បី​តោន​
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ថា ចាប់​ពី​ខែ​មេសា​ឆ្នាំ​១៩៧៦​ទៅ ​សាឡុត ស បាត់ឈ្មោះហើយបែរជាលេច​ឈ្មោះ ប៉ុល ពត​ទៅ​វិញ​ដែល​ជា​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ប្រជាធិប តេយ្យ។ ថ្ងៃ​នេះហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​បកស្រាយ​ពី​ផែនការ​គ្មាន​ភាព​ប្រាកដ​និយម​របស់​ពួក​មេ​ខ្មែរ​ក្រហម នោះ​គឺ​ការ​ដាក់​ទិស​ឱ្យ​ធ្វើ​ស្រែ មួយ​ហិកតា​ឱ្យ​បាន​ស្រូវ​បី​តោន។ 
Show more...
6 years ago
12 minutes 6 seconds

ភូមិសាស្រ្តនយោបាយ
​ឆ្នាំ​១៩៧៦ ​សម្តេច ​សីហនុ ​លា​លែង​ពី​តំណែង ​រី​ឯ ​ប៉ុល ​ពត ​លេច​ឈ្មោះ​ជា​ផ្លូវ​ការ​
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានពន្យល់ថា នៅ​ចុង​ឆ្នាំ​១៩៧៥ មេ​ខ្មែរ​ក្រហម​ពង្រឹង​អំណាច​កណ្តាល បង្រួប​បង្រួម​កង​ទ័ព និង​ពុះ​បែង​ចែក​ឡើង​វិញ​ព្រំ​ដែន​នៃ​ភូមិ​ភាគ​នីមួយៗ​។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​ពីសម្តេច សីហនុ ដែល​ព្រះអង្គ​យាង​ពី​ប៉េកាំង​ត្រឡប់​ចូល​មក ភ្នំពេញ​វិញ​នៅ​ចុង​ឆ្នាំ​១៩៧៥។ នៅ​ខែ​មិនា​ឆ្នាំ​១៩៧៦ សម្តេច សីហនុ សម្រេច​លា​លែង​ពី​តំណែង។ ​ រី​ឯ ប៉ុល ពត លេច​ឈ្មោះ​ជា​ផ្លូវការ ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា​ប្រជាធិបតេយ្យ ចាប់​ពី​ខែ​មេសា​ឆ្នាំ​១៩៧៦​ទៅ។ 
Show more...
6 years ago
10 minutes 31 seconds

ភូមិសាស្រ្តនយោបាយ
​ចុង​ឆ្នាំ​១៩៧៥ ​មេ​ខ្មែរ​ក្រហម​ពង្រឹង​អំណាច​កណ្តាល​នៅ​ភ្នំពេញ​ ​តែ​បន្ត​លាក់​មុខ​
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ ​លើក​ឡើង​ពី​ពួក​មេ​ខ្មែរ​ក្រហម​ដែល​បាន​នាំ​គ្នាចេញពីព្រៃ​ចូល​មកដល់​ភ្នំពេញ​នៅ​ចុង​ខែ​មេសា​ឆ្នាំ​១៩៧៥ ដើម្បី​រៀប​ចំ​របប​ដឹក​នាំ​ថ្មី។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​ពន្យល់​ថា នៅ​ចុង​ឆ្នាំ​១៩៧៥ មេ​ខ្មែរ​ក្រហម​ពង្រឹង​អំណាច​កណ្តាល បង្រួប​បង្រួម​កង​ទ័ព និង​ពុះ​បែង​ចែក​ឡើង​វិញ​ព្រំ​ដែន​នៃ​ភូមិ​ភាគ​នីមួយៗ​។ 
Show more...
6 years ago
10 minutes 7 seconds

ភូមិសាស្រ្តនយោបាយ
​ប៉ុល ​ពត ​ចេញ​ពី​ព្រៃ ​ចូល​មក​ដល់​ភ្នំពេញ​នៅ​ថ្ងៃ​២២​មេសា​១៩៧៥​
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​និយាយ​រៀប​រាប់ថា ខ្មែរក្រហម ផ្តើម​កាប់​សម្លាប់​ខ្មែរ​ដូច​គ្នា និង​បណ្តេញ​ប្រជាជន​ទាំង​ជាង​២​លាន​នាក់​ចេញ​ពីភ្នំពេញ នៅ​ថ្ងៃ​១៧​មេសា​ឆ្នាំ​១៩៧៥។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​លើក​ឡើង​ពី​ពួក​មេ​ខ្មែរ​ក្រហម​ដែល​បាន​នាំ​គ្នាចេញពីព្រៃ​ចូល​មកដល់​ភ្នំពេញ​នៅ​ចុង​ខែ​មេសា​ឆ្នាំ​១៩៧៥ ដើម្បី​រៀប​ចំ​របប​ដឹក​នាំ​ថ្មី។ 
Show more...
6 years ago
9 minutes 33 seconds

ភូមិសាស្រ្តនយោបាយ
​១៧ ​មេសា ​១៩៧៥​៖ ​នរក​ខ្មែរ​ក្រហម​ផ្តើម​ឡើង​នៅ​ភ្នំពេញ​
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​និយាយ​រៀប​រាប់​ពី​ប្រតិបត្តិការ​សឹក​ទ្រង់ទ្រាយ​ធំ​ដែល​ខ្មែរ​ក្រហម​ផ្តើម​ធ្វើ​ចាប់ពីដើម​ឆ្នាំ​១៩៧៥​ទៅ ដើម្បី​វាយ​យក​ភ្នំពេញ​ឱ្យ​ទាល់​តែ​បាន​នៅ​រដូវ​ប្រាំង​ឆ្នាំ១៩៧៥។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​លើក​ឡើង​ពី​ព្រឹត្តិការណ៍​ថ្ងៃ​១៧​មេសា​ឆ្នាំ​១៩៧៥។ កាល​ណោះ ខ្មែរ​ក្រហម​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ ផ្តើម​កាប់​សម្លាប់​ខ្មែរ​ដូច​គ្នា និង​បណ្តេញ​ប្រជាជន​ទាំង​ជាង​២​លាន​នាក់​ចេញ​ពី​រដ្ឋធានី។ គឺ​ជា​ការ​ផ្តើម​ឡើង​នៃ​នរក​ខ្មែរ​ក្រហម សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំង​មូល។ 
Show more...
6 years ago
11 minutes 48 seconds

ភូមិសាស្រ្តនយោបាយ
​១៧​មេសា​១៩៧៥​ ខ្មែរ​ក្រហម​ចូល​កាន់​កាប់​ភ្នំពេញ​
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​និយាយ​រៀប​រាប់​ពីបរាជ័យ​ពីរ​ដង​ផ្ទួនៗ​គ្នា​របស់​ខ្មែរ​ក្រហម​ក្នុង​ការ​ក្រសោប​យក​ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​១៩៧៣ និង​នៅ​ឆ្នាំ​១៩៧៤។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​លើក​ឡើង​ពី​ប្រតិបត្តិការ​សឹក​ទ្រង់ទ្រាយ​ធំ​ដែល​ខ្មែរ​ក្រហម​ផ្តើម​ធ្វើ​ចាប់ពីដើម​ឆ្នាំ​១៩៧៥​ទៅ ដើម្បី​វាយ​យក​ភ្នំពេញ​ឱ្យ​ទាល់​តែ​បាន​នៅ​រដូវ​ប្រាំង​ឆ្នាំ១៩៧៥។ 
Show more...
6 years ago
8 minutes 10 seconds

ភូមិសាស្រ្តនយោបាយ
​ខ្មែរ​ក្រហម​ចង់​វាយ​ក្រសោប​យក​ទីក្រុង​ភ្នំពេញ តាំង​ពី​ឆ្នាំ​១៩៧៣​ម្ល៉េះ​
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​និយាយ​រៀប​រាប់​ថា ចាប់​ពី​ឆ្នាំ​១៩៧១​មក​ម្ល៉េះ តំបន់​រំដោះ​បាន​បណ្តើរៗ​ដោយ​ពួក​ខ្មែរ​ក្រហម​ គឺ​ជា​មន្ទី​ពិសោធ​គំនិត​បដិវត្តន៍​របស់ ​សាឡុត ស។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​បក​ស្រាយ​ថា ខ្មែរ​ក្រហម​ចង់​វាយ​ក្រសោប​យក​ទីក្រុង​ភ្នំពេញ​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​១៩៧៣​ម្ល៉េះ។ 
Show more...
6 years ago
8 minutes 13 seconds

ភូមិសាស្រ្តនយោបាយ
​មុន​ថ្ងៃ១៧ មេសា ឆ្នាំ​១៩៧៥ «តំបន់​រំដោះ» ជា​មន្ទី​ពិសោធ​បដិវត្តន៍​ខ្មែរ​ក្រហម​
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ពី​ព្រះ​រាជ​ដំណើរ​របស់​សម្តេច សីហនុ ពី​ប៉េកាំង​ទៅ​កាន់“តំបន់​រំដោះ” ពោល​គឺ​តំបន់​ដែល​កាន់កាប់​ដោយ​ខ្មែរ​ក្រហម ​ក្នុង​ឆ្នាំ​១៩៧៣។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​និយាយ​ពន្យល់​ថា តំបន់​រំដោះ​ទាំង​នេះ គឺ​ជា​មន្ទី​ពិសោធ​គំនិត​បដិវត្តន៍​របស់​ពួក​ខ្មែរ​ក្រហម តាំង​ពី​ឆ្នាំ​១៩៧១​ម្ល៉េះ។ គឺ​ជា​ទី​កន្លែង​ដែល​ខ្មែរ​ក្រហម​លត់​ដំ​ពួក​ប្រជាជន«រំដោះ​ចាស់» ដើម្បី​ច្បាំង​ឱ្យ​ឈ្នះ​ទាហាន លន់ នល់ និង​ដើម្បី​គ្រប់​គ្រង​ពួក​ប្រជាជន​ថ្មី​ដែល​ក្រោយ​មក​គេ​ហៅ​ថា ពួក​១៧​មេសា បន្ទាប់​ពី​ភ្នំពេញ​ធ្លាក់​នៅ​ថ្ងៃ​១៧​មេសា​ឆ្នាំ​១៩៧៥។ 
Show more...
6 years ago
10 minutes 38 seconds

ភូមិសាស្រ្តនយោបាយ
​ព្រះ​រាជ​ដំណើរ​របស់ សម្តេច សីហនុ ពី​ប៉េកាំង​មក​កាន់​“តំបន់រំដោះ”​ក្នុង​ឆ្នាំ​១៩៧៣​
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​​ពន្យល់​ពី​មូលហេតុ​ផ្សេងៗ​ដែល​ធ្វើ​ឱ្យ​សម្ព័ន្ធភាព​ដ៏​យូរ​លង់​រវាង​ពួក​កុម្មុយនីស្ត​វៀតណាម​និង​ពួក​ខ្មែរ​ក្រហម​ផ្តើម​ដើរ​ដល់​ទី​បញ្ចប់ នៅ​ឆ្នាំ​១៩៧៣។ នៅ​ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​លើក​ឡើង​ពី​ព្រះ​រាជ​ដំណើរ​របស់ សម្តេច សីហនុ ពី​ប៉េកាំង​មក​កាន់“តំបន់​រំដោះ” ពោល​គឺ​តំបន់​ដែល​កាន់កាប់​ដោយ​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៣។ គឺ​ជា​ព្រះ​រាជ​ដំណើរ​ដែល​រៀប​ចំ​ដោយ ចិន និង​វៀតណាម​ខាង​ជើង។ 
Show more...
6 years ago
11 minutes 13 seconds

ភូមិសាស្រ្តនយោបាយ
​នៅ​ឆ្នាំ​១៩៧៣ ខ្មែរ​ក្រហម​និង​វៀតណាម​ខាង​ជើង​ផ្តើម​បែក​បាក់​គ្នា រីឯ​អាមេរិក​ទម្លាក់​គ្រាប់​បែក​លើ​កម្ពុជា​
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​ពន្យល់​ថា ហេតុ​អ្វី​បាន​ជា នៅ​ដើម​ទសវត្សរ៍​១៩៧០​ ពួក​វៀតកុង​ច្បាំង​នឹង​ទាហាន លន់ នល់ ជំនួស​ពួក​ខ្មែរ​ក្រហម នៅ​លើសមរភូមិ​កម្ពុជា។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​លើក​ឡើង​ពី​មូលហេតុ​ផ្សេងៗ​ដែល​ធ្វើ​ខ្មែរ​ក្រហមនិង​វៀតណាម​ខាង​ជើងផ្តើមបែកបាក់គ្នា នៅឆ្នាំ១៩៧៣។ 
Show more...
7 years ago
8 minutes 19 seconds

ភូមិសាស្រ្តនយោបាយ
ដើម​ដំបូង ពួក​វៀតកុង​ច្បាំង​នឹង​ទាហាន លន់ នល់ ជំនួស​ពួក​ខ្មែរ​ក្រហម
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើងពី​មូលហេតុ​ផ្សេងៗ​ដែល​ធ្វើ​ឱ្យ​បដិវត្តន៍​ខ្មែរ​ក្រហម​រីក​ធំ​ធាត់ ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​១៩៧០។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​ពន្យល់​ថា ហេតុអ្វី​បាន​ជា នៅ​ដើម​ដំបូង​នៃ​សង្គ្រាម​ ពួក​វៀតកុង​ច្បាំង​នឹង​ទាហាន លន់ នល់ ជំនួស​ពួក​ខ្មែរ​ក្រហម។  
Show more...
7 years ago
10 minutes 19 seconds

ភូមិសាស្រ្តនយោបាយ
​រដ្ឋ​ប្រហារ​ទម្លាក់​សម្តេច​សីហនុ ជា​ភ័ព្វ​សំណាង​សម្រាប់​បដិវត្តន៍​ខ្មែរ​ក្រហម​
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើងពី​ការ​កកើត​ឡើង​នៃ​កងទ័ព​ខ្មែរ​ក្រហម ។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​បក​ស្រាយ​ពី មូលហេតុ​នៅ​ខាង​ក្រៅ​ប្រទេស និង​មូលហេតុ​នៅ​ខាង​ក្នុង​ប្រទេស​ដែល​ធ្វើ​ឱ្យ​សម្តេច​សីហនុ ក្នុង​នាម​ជា​ព្រះប្រមុខរដ្ឋ​នៃ​កម្ពុជា​អាព្យាក្រឹត ក្តាប់​ស្ថានភាព​ទូទៅ​លែង​ជាប់​នៅ​ចុង​ទសវត្សរ៍​១៩៦០ រហូត​ដល់​ជំរុញ​ឱ្យ​ពួក​ស្តាំ​និយម យោធានិយម និង​អាមេរិក​និយម ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះអង្គ​នៅ​ថ្ងៃ​១៨​មីនា​ឆ្នាំ​១៩៧០។ 
Show more...
7 years ago
11 minutes 55 seconds

ភូមិសាស្រ្តនយោបាយ
​ហេតុ​អ្វី​បាន​ជា​ខ្មែរ​ក្រហម​ចាប់​ផ្តើម​ខ្លាំង​ ក្រោយ​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៧០​?​
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើងពីស្ថានភាពខាង​ក្នុង​ប្រទេស​កម្ពុជានៅចុងទសវត្សរ៍១៩៦៩ដែល ​សម្តេច ​សីហនុ ក្តាប់​លែង​ជាប់ រហូត​ដល់​បណ្តាល​ឱ្យ​ពួក​ស្តាំ​និយម យោធានិយម និង​អាមេរិក​និយម ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះអង្គ​នៅ​ថ្ងៃ​១៨​មីនា​ឆ្នាំ​១៩៧០។ នៅថ្ងៃនេះវិញ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​លើក​ឡើង​ពី​មូលហេតុ​ផ្សេងៗ​ដែល​ធ្វើ​ឱ្យ​បដិវត្តន៍​ខ្មែរ​ក្រហម​រីក​ធំ​ធាត់ ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​១៩៧០។ 
Show more...
7 years ago
7 minutes 56 seconds

ភូមិសាស្រ្តនយោបាយ
​ការ​ក​កើត​ឡើង​នៃ​កង​កម្លាំង​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​១៧​មករា​ឆ្នាំ​១៩៦៨​
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោ​បាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហមត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើងពី​ព្រឹត្តិការណ៍​សម្លូត ដែល​ជា​ការ​បះបោរ​របស់​កសិករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​សម្តេច សីហនុ នៅ​ឆ្នាំ​១៩៦៧។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​បក​ស្រាយ​ពី​ការ​កកើត​ឡើង​នៃ​កង​កម្លាំង​ខ្មែរ​ក្រហម​នៅ​ខែ​មករា​ឆ្នាំ​១៩៦៨។ 
Show more...
7 years ago
8 minutes 53 seconds

ភូមិសាស្រ្តនយោបាយ
ព្រឹត្តិការណ៍​សម្លូត​និង​ការ​កកើត​ឡើង​នៃ​កង​កម្លាំង​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៦៧​
នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហមត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ថា ​នៅចុង​ឆ្នាំ​១៩៦៦ ពួក​ឧទ្ទាម​ខ្មែរ​ក្រហម សម្រេច​ចិត្ត​ប្តូរ​ទី​តាំង​ពី​ព្រៃ​នៃ​ខេត្ត​កំពង់ចាម​ ទៅកាន់​ព្រៃ​ភ្នំ​នៃ​ខេត្ត​រតនគីរី។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​ពី​ព្រឹត្តិការណ៍​សម្លូត ដែល​ជា​ការ​បះបោរ​របស់​កសិករ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​សម្តេច សីហនុ នៅ​ឆ្នាំ​១៩៦៧។ 
Show more...
7 years ago
8 minutes 54 seconds

ភូមិសាស្រ្តនយោបាយ
តាន់ ហ្សង់-ហ្វ្រង់ស័រ នឹង​លាតត្រដាង នូវ​យន្តការ​សំខាន់ៗ​នៃ​ទំនាក់ទំនង​អន្តរជាតិ​ និង​វិភាគ​ព្រឹត្តិការណ៍​ធំៗ នៃ​អតីតកាល ដើម្បី​ពន្យល់​បច្ចុប្បន្នភាព​អន្តរជាតិ ដែល​មាន​លក្ខណៈ​កាន់តែ​ពិបាក​ស្មុគស្មាញ។ កម្មវិធី​នេះ នឹង​ត្រូវ​ចាក់ផ្សាយ នៅ​រៀងរាល់​ថ្ងៃ​ចន្ទ។