Home
Categories
EXPLORE
Society & Culture
Business
Technology
Comedy
Sports
Education
True Crime
About Us
Contact Us
Copyright
© 2024 PodJoint
Loading...
0:00 / 0:00
Podjoint Logo
EE
Sign in

or

Don't have an account?
Sign up
Forgot password
https://is1-ssl.mzstatic.com/image/thumb/Podcasts122/v4/a5/40/94/a5409422-8a56-f82d-8146-a0999842a65d/mza_10470071019608227659.jpg/600x600bb.jpg
បទយកការណ៍
RFI ខេមរភាសា / Khmer
24 episodes
21 hours ago

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Show more...
News
RSS
All content for បទយកការណ៍ is the property of RFI ខេមរភាសា / Khmer and is served directly from their servers with no modification, redirects, or rehosting. The podcast is not affiliated with or endorsed by Podjoint in any way.

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Show more...
News
Episodes (20/24)
បទយកការណ៍
ភាពយន្តឯកសារខ្លីរបស់និស្សិតDMC​ ឆ្លុះបញ្ចាំងពីស្នាដៃសិល្បៈជាមួយ​នឹង​តថភាពសង្គមពិត
ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្រុមនិស្សិតផ្នែកសារព័ត៌មាននៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍(DMC) នៃសកល​វិទ្យាល័យ​​ភូមិន្ទភ្នំពេញតែងតែចាក់បញ្ចាំងខ្សែភាពយន្តឯកសារខ្នាតខ្លីដែលជាស្នាដៃផលិតរបស់ក្រុមនិស្សិតឆ្នាំទី៣ផ្នែកសារព័ត៌មាន នៅលើផ្ទាំងសំពត់សទំនើប នៃរោងភាពយន្តប្រ៉ាមស៊ីនេផ្លិចនៅទីក្រុងភ្នំពេញ។ ខ្សែភាពយន្តឯកសារខ្លីចំនួន១១រឿង បានឆ្លុះបញ្ចាំងពីជិវិតពិត ពីបញ្ហាប្រឈម និងការតស៊ូរបស់ស្ត្រី និងប្រជាជនខ្មែរនៅក្នុងតថភាពសង្គមជាក់ស្តែង។ ក្រុមនិស្សិត សង្ឃឹមថា ភាពយន្តឯកសារ របស់ពួកគេនឹងទទួលបានការចាប់អារម្មណ៍ពីសាធារជនទូទៅ ហើយមានការផ្លាស់ប្តូរទៅថ្ងៃអនាគត​ទៅតាមសាច់រឿងដែលបានដាក់បញ្ចាំងនោះ។ ខ្សែភាពយន្តដែលផ្តោតលើប្រធានបទដ៏កម្រនេះ និងកាន់តែទាក់ទាញនោះ ត្រូវបានចាក់បញ្ចាំងបង្ហាញជូនសាធារណៈជនអ្នកចូលទស្សនាជិត៣០០នាក់ កាលពីព្រឹកថ្ងៃសៅរ៍ទី២៧ ខែ កញ្ញា ឆ្នាំ ២០២៥៕
Show more...
22 hours ago
10 minutes 21 seconds

បទយកការណ៍
ពិព័រណ៍ «ខ្មែរធ្វើបាន» ជំរុញការគាំទ្រផលិតផលក្នុងស្រុក
ស្ថិតក្នុងបរិបទនៃជម្លោះព្រំដែនខ្មែរ-ថៃ ពលរដ្ឋខ្មែរបានធ្វើពហិការចំពោះទំនិញថៃ និងងាកមកគាំទ្រផលិតផលក្នុងស្រុកយ៉ាងផុលផុស។ ក្នុងគោលបំណងផ្សព្វផ្សាយបន្ថែមទៀតឲ្យពលរដ្ឋខ្មែរបន្តប្រើទំនិញដែលផលិតបានក្នុងស្រុកនោះ ពិព័រណ៍ផលិតផលខ្មែរមួយ ឈ្មោះថា «ខ្មែរធ្វើបាន» ត្រូវបានដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា​ ឆ្នាំ២០២៥ នៅសាលមហោស្រពកោះពេជ្រ នាទីក្រុងភ្នំពេញ។ ទាំងម្ចាស់សហគ្រាស និងអាជីវករចាត់ទុកពិព័រណ៍នេះថាជាឱកាសសម្រាប់បង្ហាញផលិតផលរបស់ខ្លួន ដល់អតិថិជនដែលឈប់ទិញទំនិញថៃ។ ដោយឡែក ពលរដ្ឋខ្មែរ មានមោទនភាពនៅពេលឃើញ ខ្មែរអាចផលិតរបស់របរប្រើប្រាស់ និងទំនិញសព្វគ្រប់ដូចប្រទេសដទៃដែរ។
Show more...
2 days ago
6 minutes 12 seconds

បទយកការណ៍
ពលរដ្ឋខ្មែរច្រើនកុះករប្រើសេវារថយន្តក្រុងរដ្ឋដោយឥតគិតថ្លៃដើម្បីទៅស្រុកក្នុងពិធីភ្ជុំបិណ្ឌ
យ៉ាងហោចណាស់មានរថយន្តក្រុងចំនួន៥៩៧គ្រឿងត្រូវបានរៀបចំរួចជាស្រេចសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ទាំងនៅក្នុងរាជធានីភ្នំពេញ និងទាំងការដឹកជញ្ជូនទៅតាមបណ្តាខេត្ត នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។ ជាមួយគ្នានោះ ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ នៅក្នុងឆ្នាំនេះ បានជ្រើសរើសយកការធ្វើដំណើរដោយរថយន្តក្រុងរដ្ឋ ដើម្បីកាត់បន្ថយលើការចំណាយផ្សេងៗ និងដើម្បីធ្វើដំណើរទៅលេងកម្សាន្តនៅស្រុកកំណើត និងក្រុមគ្រួសារនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ 
Show more...
1 week ago
9 minutes 34 seconds

បទយកការណ៍
ពិព័រណ៍រូបថតស្តីពីការសង្គ្រោះវប្បធម៌ចាម្ប៍រំពឹង​​ជួយអភិរក្សវប្បធម៌ចាម្ប៍នៅកម្ពុជា
រូបថត និងគំនូរជាច្រើនផ្ទាំង ដែលឆ្លុះបញ្ចាំងពីជីវិតរស់នៅ ប្រពៃណី និងវប្បធម៌របស់ជនជាតិចាម្ប៍នៅកម្ពុជាកំពុងដាក់តាំងបង្ហាញឱ្យសាធារណជនជាតិ និងអន្តរជាតិបាន​ចូលទស្សនារយៈពេលពេញ ១ខែ ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០២៥​។ ក្រោមប្រធានបទ «សង្គ្រោះវប្បធម៌ចាម្ប៍» សហគមន៍ជនជាតិចាម្ប៍នៅកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការតាំងពិព័រណ៍នេះនឹងរួមចំណែកផ្សព្វផ្សាយវប្បធម៌ចាម្ប៍ ​ផ្សារភ្ជាប់ទំនាក់ទំនងចម្រុះជាតិសាសន៍ ​ជៀសវាងការរើសអើងពូជសាសន៍។
Show more...
1 week ago
11 minutes 1 second

បទយកការណ៍
ការតាំងពិព័រណ៍ដ៏កម្រពីភាពស្រស់ស្អាតរបស់សត្វល្អិតនៅក្នុងជីវៈចម្រុះសម្បូរបែប
ស្ថិតនៅក្នុងចំណោមពិភពជីវៈចម្រុះដ៏សម្បូរបែប មានមនុស្សតិចតួចណាស់ដែលបានស្គាល់ និងយល់ដឹងពី អាថ៌កំបាំង និងភាពស្រស់ស្អាតរបស់សត្វល្អិតរាប់លានប្រភេទនៅលើពិភពលោក។ ប៉ុន្តែវត្តមានសត្វល្អិតទាំងនោះក៏កំពុងប្រឈមទៅនឹងការបាត់បង់ពីភពផែនដីដែរ។ ការតាំងពិព័រណ៍រូបថតដ៏កម្រមួយស្តីអំពី «សត្វល្អិត៖ សិល្បៈនៃភាពលម្អិត» ដែលបង្ហាញអំពីភាពស្រស់ស្អាត និងជីវៈចម្រុះដ៏សម្បូរបែបរបស់សត្វល្អិតនៅកម្ពុជា ត្រូវបានរៀបចំធ្វើឡើងដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងស្ថានទូតបារាំង នៅឯវិទ្យាស្ថានបារាំងនៅកម្ពុជា រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ខាងមុខ។ 
Show more...
1 week ago
10 minutes 48 seconds

បទយកការណ៍
ការចុះបញ្ជីសម្គាល់ភូមិសាស្ត្រ (GI)ជាឧបករណ៍ការពារកម្មសិទ្ធិបញ្ញាប្រហុកសៀមរាប
ប្រហុក​ជា​អាហា​រផ្អាប់​ ហើយត្រូវបានបម្រុងទុក​​តាមផ្ទះរបស់ពលរដ្ឋនៅតាមទីជនបទ។ ពលរដ្ឋខ្មែរនិយមទទួលទាន​ប្រហុ​កដោយ​ផ្ទាល់ ឬប្រើជាគ្រឿងផ្សំ ដើម្បីបង្កើនឱជារសក្នុងម្ហូបអាហារឱ្យកាន់តែឆ្ងាញ់ពិសា។ ប្រហុកសៀមរាបរបស់កម្ពុជា ត្រូវបានចុះបញ្ជី ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(GI)។តាមរយៈការចុះបញ្ជីនេះ ម្ចាស់សិប្បកម្មកែច្នៃប្រហុកសៀមរាប ប្ដេជ្ញាបង្កើនគុណភាពប្រហុក និងបង្កើតឱ្យមានការប្រកួតប្រជែងលើទីផ្សារ ហើយអាចឈានទៅពង្រីកទីផ្សារនាំចេញប្រហុកកម្ពុជាទៅក្រៅប្រទេស៕
Show more...
2 weeks ago
8 minutes 49 seconds

បទយកការណ៍
អាជីវករលក់ផលិតផលដាច់ស្ទើរអស់ពីស្តុកក្នុងពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥
ខណៈការធ្វើពហិការមិនប្រើផលិតផលនាំចូលមកពីប្រទេសថៃកាន់តែមានសន្ទុះខ្លាំងនៅប្រទេសកម្ពុជា ផលិតផលក្នុងស្រុកកាន់តែទទួលបានការចាប់អារម្មណ៍និងការគាំទ្រខ្ពស់ពីពលរដ្ឋខ្មែរ។ ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍នៃការរៀបចំពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅឯមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ អាជីវករខ្មែរមួយភាគធំបាននិយាយព្រមៗគ្នាថាពួកគាត់បានលក់ផលិតផលរបស់ខ្លួនដាច់ស្ទើរអស់ៗពីស្តុក។
Show more...
2 weeks ago
8 minutes 49 seconds

បទយកការណ៍
សិប្បកម្មកែច្នៃត្រី សាន់នី ហ្វីស ព្យាយាមពុះពាររនាំងពាណិជ្ជកម្មអន្តរជាតិ
លោក ស៊ឹម ឈុនលុយ ម្ចាស់សិប្បកម្មសាន់នី ហ្វីស បានវិនិយោគទាំងធនធាន ចំណេះដឹង និងជំនាញ កែប្រែហេដ្ឋារចនាសម្ព័ន្ធផលិតកម្មរបស់ខ្លួនពីលក្ខណៈគ្រួសារមកជាទីកន្លែង ផលិតកម្ម ដែលអាចបំពេញបានតាមស្ដង់ដារអន្តរជាតិស្ដីពីសុវត្ថិភាពម្ហូបអាហារ (វិញ្ញាបនបត្រ HACCP)។ មានបទ​ពិសោធន៍២៥​ឆ្នាំ​ក្នុងអាជីវកម្មកែច្នៃផលិតផលជលផល ក្រោយប្រមូលផល ម្ចាស់សិប្បកម្ម សាន់នី ហ្វីស បាន​ត្រៀម​លក្ខណៈ​រួចរាល់ ដើម្បី ទទួលយកការ​ធ្វើសវនកម្មលើផលិតផលរបស់ខ្លួនពីសំណាក់អគ្គនាយកដ្ឋានសុខភាពសុវត្ថិភាពម្ហូបអាហារអឺរ៉ុប មុននឹងទទួលបាន​សិទ្ធិ​ពេញ​លេញ​នាំផលិតផល​ជល​ផលបឹង​ទន្លេ​សាប​ទៅទីផ្សារអឺរ៉ុប៕
Show more...
2 weeks ago
9 minutes 58 seconds

បទយកការណ៍
បុណ្យភ្ជុំបិណ្ឌ៖ ពលរដ្ឋខ្មែរឧទ្ទិសកុសលផល​បុណ្យដល់វីរៈកងទ័ពពលី​​ក្នុងជម្លោះព្រំដែន
ពិធីបុណ្យកាន់បិណ្ឌដែលមានរយៈពេល ១៥ថ្ងៃ គឺជាទំនៀមទម្លាប់បែបសាសនាដ៏ធំមួយរបស់ពលរដ្ឋខ្មែរដែលគោរព និងជឿជាក់លើការឧទ្ទិសបុណ្យកុសលជូនសាច់ញាតិដែលបានចាកឋានទៅ។ ប៉ុន្តែពិធីកាន់បិណ្ឌឆ្នាំនេះហាក់ខុសពីរាល់ដង ក៏ព្រោះតែកម្ពុជាកំពុង​​​ស្ថិតក្នុងស្ថានភាពមាន​​ជម្លោះព្រំដែនជាមួយថៃ។ ក្នុងស្ថានភាពនេះ ​ប្រជាពលរដ្ឋមួយចំនួនឆ្លៀតធ្វើ​​​​ចង្ហាន់ ​រាប់បាត្រ​​ប្រគេន​ព្រះសង្ឃ ដើម្បីឧទ្ទិស និងនឹករឭកដល់វីរៈកងទ័ពខ្មែរ ដែលបានពលីជីវិតអំឡុងការផ្ទុះអាវុធជាមួយកងទ័ពថៃ។
Show more...
2 weeks ago
7 minutes 53 seconds

បទយកការណ៍
អាកាសយានដ្ឋានអន្តរជាតិតេជោថ្មីទាក់ទាញទាំងអ្នកធ្វើដំណើរនិងអ្នកចូលទស្សនាក្នុងស្រុក
នៅទីបំផុត អាកាសយានដា្ឋនអន្តរជាតិតេជោថ្មីដែលមានទីតាំងនៅភាគខាងត្បូងខេត្តកណ្តាលនិងខេត្តតាកែវ ហើយមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញត្រូវបានបើកដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០២៥។ នៅថ្ងៃដំបូងនៃការបើកឲ្យដំណើរការ អ្នកធ្វើដំណើរជាតិនិងអន្តរជាតិ រួមទាំងប្រជាពលរដ្ឋខ្មែរទូទៅមកពីសឹងគ្រប់ទិសទីបានចូលទស្សនា និងបានកើតសរសើរស្នាដៃដ៏ល្អឯកនៃសំណង់អាកាសយានដ្ឋានថ្មីរបស់កម្ពុជាលំដាប់ពិភពលោកដែលមានលក្ខណៈធំទូលាយថ្មីប្លែក និងគួរឲ្យទាក់ទាញ៕
Show more...
2 weeks ago
8 minutes 3 seconds

បទយកការណ៍
ភាពយន្តឯកសារ «វាលពិឃាតរបស់វេជ្ជបណ្ឌិត ហាំង ង៉ោ» បន្សល់ភាពសោកសៅឱ្យ​ទស្សនិកជន
ភាពយន្ត​ឯកសារ “វាលពិឃាតរបស់វេជ្ជបណ្ឌិត ហាំង ង៉ោ” ដឹកនាំដោយ Arthur DONG ឆ្នាំ ២០១៥ ត្រូវបាន​មជ្ឈមណ្ឌល​បុប្ផា​ណា​ចាក់​បញ្ចាំងឡើងវិញ កាលពីថ្ងៃទី​៦​កញ្ញា ឆ្នាំ​២០២៥។ រឿងនេះរៀបរាប់​ពីដំណើរជីវិត និងការសម្ដែងរបស់លោក ហាំង ង៉ោ មុន​ពេល​ដែល​លោក​ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាលពី​ឆ្នាំ​១៩៩៦។ ឃាតកម្មលើលោក ហាំង ង៉ោ បានបន្សល់ភាពសោកសៅដល់ទស្សនិកជនជាតិ និងអន្តរជាតិ។ សម្រាប់ពលរដ្ឋខ្មែរ ឃាតកម្មលើលោក ហាំង ង៉ោ ជាការបាត់បង់អ្នកមានស្នាដៃឆ្នើមខ្មែរ។ ពីមជ្ឈមណ្ឌល​បុប្ផា​ណា ក្នុងរាជធានីភ្នំពេញ យើងមានបទយកការណ៍របស់ ឈា ប៊ុណ្ណារិទ្ធ៖
Show more...
3 weeks ago
6 minutes 39 seconds

បទយកការណ៍
ភាពតានតឹងព្រំដែនខ្មែរ-ថៃ ជំរុញឲ្យសិប្បកម្មធ្វើស្បែកហ្វ្រាំងម៉ូតូមានតម្រូវការខ្ពស់ក្នុងស្រុក
ស្ថិតនៅក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃ ប្រជាជនខ្មែរបាននាំគ្នាធ្វើពហិការទំនិញថៃ និងងាកមកប្រើទំនិញក្នុងស្រុក។ ការណ៍នេះបាននាំឲ្យម្ចាស់សិប្បកម្មជាច្រើនរួមមានលោក សាន វាសនា ផង បានចាប់ផ្តើមពង្រឹងការផលិតស្បែកហ្វ្រាំងម៉ូតូរបស់ខ្លួន ដើម្បីផ្គង់ផ្គង់ទីផ្សារគ្រឿងបន្លាស់ម៉ូតូក្នុងស្រុក។ ក្នុងន័យនេះ លោក សាន វាសនា ចង់ឃើញប្រជាជនខ្មែរជួយគាំទ្រផលិតផលជាតិ ដែលជាការរួមចំណែកបង្កើតការងារ និងពង្រឹងបច្ចេកទេសផលិតស្បែកហ្វ្រាំងទៅថ្ងៃខាងមុខ។
Show more...
3 weeks ago
5 minutes 32 seconds

បទយកការណ៍
សេវាកម្មថែទាំមនុស្សចាស់កាន់តែពេញនិយម ពេលយុវជនរវល់ការងារ
ចាប់តាំងពីឆ្នាំ២០១៦ នៅពេលដែលមើលឃើញតម្រូវការ និងភាពចាំបាច់នៅក្នុងសង្គមពាក់ព័ន្ធនឹងការថែទាំសុខភាពមនុស្សចាស់ជរា លោកស្រីឌីផន ភិរម្យ ដែលធ្លាប់ជាគិលានុបដ្ឋាយិកាដ៏ចំណានម្នាក់ បានសម្រេចចិត្តបើកអាជីវកម្មថ្មីដំបូងគេមួយនៅកម្ពុជា គឺសេវាថែទាំសុខភាពចល័ត ដែលមានឈ្មោះថាMUCH Mobile Health Care។ លោកស្រីឌីផន ភិរម្យ បានលើកឡើងថាបច្ចុប្បន្នសេវាថែទាំសុខភាពមនុស្សចាស់កាន់តែទទួលបានការចាប់អារម្មណ៍ ដោយសារយុវជនមានភាពមមាញឹកខ្លាំងនៅក្នុងការងាររបស់ខ្លួន។
Show more...
3 weeks ago
10 minutes 16 seconds

បទយកការណ៍
រឿង ផ្ទះត្រើយស្ទឹងម្ខាង​របស់​ហង្ស ខ្មៅ​ បង្កប់ដោយ​រឿងប្រវត្តិសាស្រ្ត សៀមឈ្លានពាន កាត់យកដីខ្មែរ
នៅក្នុងបទយកការណ៍សហគមន៍ខ្មែរនៅប្រទេសបារាំង​នៅថ្ងៃសុក្រទី​៥ កញ្ញា ឈាង​បុប្ផា​ ណែនាំលោកអ្នកនាង​ឲ្យបាន​ស្គាល់ម្ចាស់​អ្នកនិពន្ធរឿងប្រលោមលោក​ ផ្ទះត្រើយស្ទឹងម្ខាង។ ផ្ទះត្រើយស្ទឹងម្ខាង ជា​ស្នាដៃនិពន្ធប្រលោមលោក​លើកដំបូង​គេ​របស់​ហង្ស ខ្មៅ និង​​ត្រូវ​បាន​បោះពុម្ពផ្សាយ​៤លើកមកហើយនៅប្រទេស​កម្ពុជា។ តើ​​ផ្ទះត្រើយស្ទឹងម្ខាងមានសាច់រឿង​យ៉ាងដូចម្តេចខ្លះ និង​ថា តើ​អ្នកនិពន្ធ​ហង្សខ្មៅ​ជាអ្នកណា?
Show more...
3 weeks ago
11 minutes 8 seconds

បទយកការណ៍
ធូបខ្មែរមានទីផ្សារល្អ តែកំពុងប្រឈមនឹងការបាត់បង់អ្នកបន្តវេន
ធូបជារបស់ម្យ៉ាងដែលពលរដ្ឋខ្មែរនិយមប្រើសម្រាប់ធ្វើពិធីបួងសួងតាមបែបសាសនា។ ស្ត្រីវ័យចំណាស់ប្រកបរបរធ្វើសរសៃធូកក្នុងស្រុកអង្គរធំ ខេត្តសៀមរាបបានប្រាប់ថា ធូបខ្មែរមានទីផ្សារល្អ ទោះបីលក់បានក្នុងតម្លៃទាបក៏ដោយ។ ជាមួយគ្នានេះ ពួកគាត់ក៏បារម្ភពីការប្រឈមបាត់បង់របរមួយនេះ ដោយសារតែខ្វះអ្នកបន្តវេន និងវត្ថុធាតុដើម។
Show more...
3 weeks ago
6 minutes 58 seconds

បទយកការណ៍
អាជីវករនិងពលរដ្ឋខ្មែរបន្តធ្វើពហិកាលើទំនិញថៃក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ
នៅក្រោយពេលដែលជម្លោះព្រំដែនកម្ពុជា-ថៃកាន់តែមានភាពតានតឹងរហូតឈានទៅដល់ការផ្ទុះអាវុធ កាលពីចុងខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរកាន់តែមានសន្ទុះច្រើនឡើង ក្នុងការធ្វើពហិកាទៅលើទំនិញនិងផលិតផលផ្សេងៗដែលនាំចូលមកពីប្រទេសថៃ។ ជាក់ស្តែងនៅក្នុងខេត្តបាត់ដំបង អាជីវករលក់ដូរនៅតាមបណ្តាផ្សារនានាបានអះអាងថានៅក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ ពួកគេតែងតែឲ្យតម្លៃទៅលើទំនិញនិងផលិតផលខ្មែរក្នុងស្រុកជាចម្បង មុននឹងសម្រេចចិត្តទិញនិងលក់ផលិតផលដែលខ្វះខាតផ្សេងទៀតដែលនាំចូលមកពីក្រៅប្រទេស ដូចជាមកពីប្រទេសចិន ប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ីជាដើម។ 
Show more...
4 weeks ago
7 minutes 45 seconds

បទយកការណ៍
ទោះបីពិការភាពដៃទាំងពីរ វិចិត្រករគំនូរ​ប្លុក​ព្រីន ម៉ន ជា ព្យាយាមជំនះជំងឺបាក់ទឹកចិត្ត
លោក ម៉ន ជា គឺជាវិចិត្រករគំនូរប្លុកព្រីន មានពិការភាពដៃទាំងសងខាង ដោយសារជួបឧប្បទ្ទវហេតុ ខ្សែភ្លើងឆក់កាលពី ១៥ឆ្នាំមុន។ ទោះបីជួបរឿងរ៉ាវដ៏អាក្រក់ប៉ះទង្គិចផ្លូវចិត្តក្នុងជីវិតយ៉ាងណាក្ដី ក៏វិចិត្រកររូបនេះ មិនអស់សង្ឃឹមនឹងជីវិតឡើយ។ ផ្ទុយទៅវិញ លោក ម៉ន ជា បានប្រើជំនាញគូរគំនូរសហសម័យ ដើម្បីអាចរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។
Show more...
1 month ago
8 minutes 5 seconds

បទយកការណ៍
បេក្ខជនបាក់ឌុប៖ ជម្លោះព្រំដែនខ្មែរ-ថៃ ជះឥទ្ធិពលដល់ការសិក្សាត្រៀមប្រឡង
ការប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នឹងត្រូវធ្វើឡើងចំនួន២ថ្ងៃ គឺពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ មិនខុសពីឆ្នាំមុនៗទេ សិស្សានុស្សិសជាច្រើន ដែលត្រៀមប្រឡងបាក់ឌុប បាននាំគ្នាមកបន់ស្រន់នៅព្រះអង្គដង្កើ នៅខាងមុខព្រះបរមរាជវាំង ដើម្បីបន្ធូរស្ថានភាពផ្លូវចិត្ត។ ក្នុងកាលៈទេសៈដែលកម្ពុជា-ថៃ កំពុងមានជម្លោះព្រំដែន បណ្តាសិស្សដែលត្រៀមប្រឡងបាក់ឌុបមួយចំនួន បានអះអាងថា ពួកគេមានស្ថានភាពមិនសូវនឹងនរ ពិបាកផ្តោតលើការសិក្សា ដោយសារបារម្ភពីស្ថានភាពប្រទេសជាតិ។
Show more...
1 month ago
5 minutes 36 seconds

បទយកការណ៍
ពលករខ្មែរត្រឡប់មកពីថៃទទួលបានសេវាដឹកជញ្ជូនដល់លំនៅឋានដោយឥតគិតថ្លៃ
ចាប់តាំងពីចុងខែកក្កដា ឆ្នាំ២០២៥ ពលករខ្មែរជាច្រើនម៉ឺននាក់បាន​សម្រុក​ចាកចេញ​ពីប្រទេសថៃជាបន្តបន្ទាប់តាមច្រកទ្វារ​អន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ជាពិសេស​នៅក្រោយ​ជម្លោះព្រំដែន​រវាងកម្ពុជា-ថៃ កាន់តែមានសភាពធ្ងន់ធ្ងរឡើងរហូត​ឈានដល់ការរើសអើង និងការប្រើអំពើ​ហឹង្សាផ្សេងៗ។ ប្រឈមនឹង​ស្ថានភាព​នេះ រដ្ឋបាល​ខេត្តជាប់ព្រំដែន សហការ​ជាមួយ​សាលា​រាជធានីភ្នំពេញ ជាពិសេស​អាជ្ញាធរដែនដី ក្រសួង និងស្ថាបន័ពាក់ព័ន្ធ​តាមបណ្តាខេត្តនានា បានជួយសម្របសម្រួល​ការវិលត្រឡប់​របស់​ពលករខ្មែរ ដូចជា​ការផ្តល់ប្រឹក្សាយោបល់ ផ្តល់ព័ត៌មានការងារ និងជាពិសេស​ផ្តល់សេវា​ដឹកជញ្ជូន​តាមរថយន្តក្រុង​ពីព្រំដែន​ដល់លំនៅឋាន​​របស់ពលករដោយឥតគិតថ្លៃ។  
Show more...
1 month ago
9 minutes 25 seconds

បទយកការណ៍
សិប្បកម្ម​កែច្នៃត្រីប្រាសំយ៉ុងនៅខេត្តសៀមរាប ជំរុញការលើកកម្ពស់អាជីវកម្មក្នុងស្រុក
ត្រីប្រាសំយ៉ុង ឬហៅថា ត្រីប្រហើម ជាអាហារដ៏ពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរ ក៏ព្រោះតែវាមានក្លិនឈ្ងុយ ឬស្អុយតែឆ្ងាញ់។ ចាប់ផ្តើមក្នុងឆ្នាំ២០១៦ អ្នកស្រី យន់ ស៊ីនួន បានប្រែក្លាយខ្លួនពីម្ចាស់អាជីវកម្មកែច្នៃត្រីងៀតលក់ជាលក្ខណៈគ្រួសារ មកជាសិប្បកម្មកែច្នៃត្រីធម្មជាតិប្រចាំខេត្តទេសចរណ៍។ អ្នកស្រីបានចាប់ឱកាសផលិតត្រីប្រាសំយ៉ុង ដើម្បីជួយបង្កើតទីផ្សារដល់អ្នកចិញ្ចឹមត្រីប្រាក្នុងសហគមន៍។ ជា​មួយ​រស​ជាតិ ​គុណភាព​ អនាម័យ និងការ​វេច​ខ្ចប់ បាន​ធ្វើ​ឲ្យ​សិប្បកម្មស៊ីនួនពិភពត្រីធម្មជាតិ​ទទួលបានការ​គាំ​ទ្រ​ពី​អតិថិជន​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​​ថ្ងៃ​​។ 
Show more...
1 month ago
8 minutes 28 seconds

បទយកការណ៍

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។