Home
Categories
EXPLORE
True Crime
Comedy
Society & Culture
Business
Sports
History
Music
About Us
Contact Us
Copyright
© 2024 PodJoint
00:00 / 00:00
Sign in

or

Don't have an account?
Sign up
Forgot password
https://is1-ssl.mzstatic.com/image/thumb/Podcasts123/v4/9b/bb/d4/9bbbd473-fddb-b8e3-4696-ce7c32afacf7/mza_7655769005105345822.jpg/600x600bb.jpg
នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)
RFI ខេមរភាសា / Khmer
24 episodes
1 day ago
Chronique bilingue គឺ​ជា​នាទី​មួយថ្មី ​ដែល​បើក​លទ្ធភាព​ឱ្យ​ឥស្សរជន​មួយ​រូប ​និយាយ​បក​ស្រាយ​ទៅ​លើ​ប្រធាន​បទណា​​មួយ ​ជា​ពីរ​ភាសា (ខ្មែរនិងបារាំង)។ នាទី​នេះ មាន​រៀប​ចំ​ជូន​ នៅ​រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​កម្មវិធី​ផ្សាយ​ព័ត៌មាន​​ វេលា​ម៉ោង​ ១​រសៀល និង​ចាក់​ផ្សាយ​ឡើង​វិញ ម្តង​ទៀត​ នៅ​ក្នុង​នាទី​ផ្សាយ​ព័ត៌មាន​​វេលា​ម៉ោង ៧ យប់។
Show more...
Society & Culture
RSS
All content for នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) is the property of RFI ខេមរភាសា / Khmer and is served directly from their servers with no modification, redirects, or rehosting. The podcast is not affiliated with or endorsed by Podjoint in any way.
Chronique bilingue គឺ​ជា​នាទី​មួយថ្មី ​ដែល​បើក​លទ្ធភាព​ឱ្យ​ឥស្សរជន​មួយ​រូប ​និយាយ​បក​ស្រាយ​ទៅ​លើ​ប្រធាន​បទណា​​មួយ ​ជា​ពីរ​ភាសា (ខ្មែរនិងបារាំង)។ នាទី​នេះ មាន​រៀប​ចំ​ជូន​ នៅ​រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​កម្មវិធី​ផ្សាយ​ព័ត៌មាន​​ វេលា​ម៉ោង​ ១​រសៀល និង​ចាក់​ផ្សាយ​ឡើង​វិញ ម្តង​ទៀត​ នៅ​ក្នុង​នាទី​ផ្សាយ​ព័ត៌មាន​​វេលា​ម៉ោង ៧ យប់។
Show more...
Society & Culture
Episodes (20/24)
នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)
ហាមជក់បារី Défense de fumer
ប្រើ​សេរីភាព​ផ្ទាល់​ខ្លួន​ ហិចហើរ​ ដើរ ​ជក់ ឈរ អង្គុយ​ តម្រូវ​ឱ្យ​គោរព​សិទ្ធ​អ្នក​ដទៃ​ផង​។ ជក់​បារី​ ជា​ទង្វើ​ដ៏ចង្រៃ​មួយ ដែល​ប៉ះពាល់​ដល់​សិទ្ធ​អ្នក​នៅ​ជិត​ខាង​ខ្លួន​​។ ព្រឹត្តបត្រ ថ្ងៃព្រហស្បតិ៍ ទី​២៩ ខែតុលា ឆ្នាំ​២០២០​ ឆាយ ហុកផេង ធ្វើ​អធិប្បាយក្រោម​ប្រធានបទ «ហាមជក់បារី»។ 
Show more...
5 years ago
6 minutes 44 seconds

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)
សាលក្រមស៊ីជម្រៅ Arrêt incantatoire
បើគេប្រើពាក្យគន្លាស់ពី ចៅក្រម គឺ ចំក្រៅ។ ប៉ុន្តែ ចៅក្រម ជាអ្នកដែលវិនិច្ឆ័យសេចក្តីឱ្យចំកណ្តាលអង្គហេតុ និងអង្គច្បាប់ ទើបសាលក្រមក្លាយទៅជា«ទ្រនំ»នៃច្បាប់បាន។ ព្រឹត្តបត្រ ថ្ងៃព្រហស្បតិ៍ទី​១៥ ខែតុលា ឆ្នាំ​២០២០​ ឆាយ ហុកផេង អធិប្បាយអំពី «សាលក្រមស៊ីជម្រៅ »។ 
Show more...
5 years ago
7 minutes 23 seconds

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)
រចនាបទ​នយោបាយ Design Politique
នៅលើដងវិថី​ខ្លះ គេ​ឃើញ​មាន​ភូមិគ្រឹះ​ល្អប្រណីត​ ដិត​ជាប់​ដោយ​រថយន្ត​ទំនើប​តូច​ធំ​ ចត​ក្នុងទីធ្លា។​​ រីឯ​ រចនាបទនយោបាយ​ ដែល​ជា​ផ្នត់​គំនិត​របស់​មនុស្ស​ គេ​មិន​អាច​ឃើញ​ ដោយ​ងាយៗ​ឡើយ។ ព្រឹត្តបត្រ​ថ្ងៃនេះ ឆាយ ហុកផេង ធ្វើ​អត្ថាធិប្បាយ​អំពី «រចនាបទ​នយោបាយ» ឬ Design Politique។
Show more...
5 years ago
6 minutes 31 seconds

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)
ពន្លឺបរមាណូ Energie nucléaire
មនុស្ស​ត្រូវការ​ពន្លឺ អ្នក​ជំងឺ​ត្រូវការ​ថ្នាំ។ ទាំងពីរមុខ​នេះ បើ​គេប្រើ​ខុស​របៀប​ វា​នឹង​នាំមក​នូវ​សេចក្តីវិនាស​ទៅវិញ។ ព្រឹត្តបត្រ​ថ្ងៃ​ព្រហស្បត្តិ៍ ទី​១០ ខែកញ្ញា ឆ្នាំ​២០២០ ឆាយ ហុក​ផេង លើកយក​ប្រធានបទ«ពន្លឺបរមាណូ » មក​ធ្វើ​អត្ថាធិប្បាយ។ ​
Show more...
5 years ago
6 minutes 7 seconds

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)
លេខ​ពិត គឺគិតត្រូវ Chiffre exacte
បើ​យើង​លេខ​ ៥ បូក​នឹង ​៤ គ្មាន​លេខ​អ្វី​បង្ហាញ​លទ្ធផល​នៃ​ការ​បូកលេខ​នេះទេ។​ ត្បិតអី គេ​និយាយ ៥បូក​នឹង​៤ គឺ​៥/៤ ប្រាំបួន។ បើ​គេ​សរសេរ​លេខ​ ៥ និង​លេខ ​៤ ជាប់គ្នា គេ​អាច​មើល​ថា ៥៤។ ព្រឹត្តបត្រ​នេះ បណ្ឌិត ឆាយ ហុក​ផេង ធ្វើ​អត្ថាធិប្បាយ​អំពី «លេខ​ពិត​ គឺ​គិត​ត្រូវ»។
Show more...
5 years ago
6 minutes 50 seconds

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)
«កាំបិត​មុខ​ពីរនៃវិធី​យកការណ៍សម្ងាត់» Espionnage
មិន​ចំពោះ​កាលៈទេសៈទេ សន្តិភាព​ឬសង្គ្រាម​ក្តៅត្រជាក់​ ប្រទេស​នានា​ មាន​អធិការ​ដ្ឋាន​ចារកម្ម​ប្រចាំ​គ្រប់​វិស័យ​ ស៊ីវិល​និង​យោធា​។ ព្រឹត្តបត្រ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣សីហា បណ្ឌិត​ ឆាយ​ ហុក​ផេង បកស្រាយ​អំពី«កាំបិតមុខពីរនៃវិធីយកការណ៍សម្ងាត់​» ។
Show more...
5 years ago
7 minutes 3 seconds

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)
«ទោសមួយចូលទៅ រលាយបុណ្យអស់» Faute impardonnable
វិធានការណាមួយ​ដែល​រលូន​ពី​ដើម​ដល់​ចប់ គឺ​ប្រៀប​បាន​ទៅនឹង​បុណ្យ​ដែល​បុគ្គល​កសាង​បាន​ល្អ នឹង​ត្រូវ​ទទួល​ផល​ល្អ​ពេញ​​បរិបូណ៌​។ រីឯ​អំពើ​ណាមួយ​ដែល​ខ្ទាស់​បុណ្យ​ធ្វើ​ឱ្យ​កំពប់​ គេគប្បី​ចៀសវាង​ប្រព្រឹត្ត​អំពើ​នោះ។ ព្រឹត្តបត្រ«ខ្ញុំ​និយាយពីរភាសា» នា​​ថ្ងៃព្រហស្បតិ៍ ទី​២៣ ខែកក្កដា ឆ្នាំ២០២០ បណ្ឌិត ឆាយ ហុកផេង  នឹង​បរិយាយ​អំពី​«បុណ្យ​មួយ​សំពៅ ទោស​មួយ​ចូល​ទៅ រលាយសូន្យ​សុង​»។
Show more...
5 years ago
6 minutes

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)
សូម​ខមាទោស Excusez-moi
ប្រទេស​ មាន​ជាតិ​ ដូច​ជា​ ជាតិ​ចិន ចាម ជ្វា ជាអាទិ៍។​ មនុស្ស​ មាន​សាសន៍​ ដូចជា​សាសន៍ ​ខ្មែរ មន ឥណ្ឌូ​អឺរ៉ូប៉េអៀង (Indo-Européen) និង​សាសន៍​ កូកាស្ស៊ីយៀង (caucasien) ។ល។ ព្រឹត្តបត្រ​ថ្ងៃព្រហស្បតិ៍ ទី​១៦កក្កដានេះ បណ្ឌិត ឆាយ ហុកផេង ចាប់​យក​ប្រធានបទ​មួយ ​ថា «សូម​ខមាទោស ពីព្រោះ ខ្ញុំ​ជាតិ​សាសន៍​បារាំង​និងខ្មែរ»។
Show more...
5 years ago
6 minutes 6 seconds

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)
ស្នូ​ល​នៃ​អាជីព​ Le cœur de métier
ការ​ចិញ្ចឹម​ជីវិត ​ពិត​ជា​ខាន​មិន​បានចំពោះ​សត្វ​លោក​ទាំងឡាយ​។ អ្វីដែល​ខាន​មិន​បានមួយ​ទៀត ​គឺ​ស្នូល​នៃ​អាជីព​ ដែល​គេ​ត្រូវតែ​រក្សា​ការពារ​ឱ្យ​បាន​គង់វង្ស។ ព្រឹត្តបត្រថ្ងៃទី​២ខែកក្កដានេះ ឆាយ​ ហុកផេង ធ្វើ​អត្ថាធិប្បាយ​អំពី​ «ស្នូល​នៃ​អាជីព»ជាទូទៅ។​
Show more...
5 years ago
6 minutes 43 seconds

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)
ចាប់ចោរ ឬ​អញ្ជើញ​ចោរឱ្យ​ចូលពន្ធនាគារ? Arrêter le délinquant ou l’inviter à se constituer prisonnier
ការដោះស្រាយ​បញ្ហា​សង្គម តម្រូវ​ឱ្យ​ប្រើ​មធ្យោបាយ​សមស្រប​នឹង​គោល​ដៅ ជាពិសេស​ក្នុង​ករណី​បទល្មើស​ជាក់​ស្តែង​។  ព្រឹត្តបត្រ «នាទីខ្ញុំនិយាយពីរភាសា» ថ្ងៃទី១៨មិថុនានេះ បណ្ឌិត ឆាយ ហុកផេង ធ្វើអត្តាធិប្បាយ ស្តីអំពី «ចាប់ចោរ ឬអញ្ជើញចោរឱ្យចូលពន្ធនាគារ?»
Show more...
5 years ago
6 minutes 23 seconds

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)
ការរឹងមិន​ចុះចាញ់ La résistance
ការតស៊ូគ្រប់ប្រភេទក្នុងជីវិត ឈរលើទឹកចិត្តនិងការព្យាយាម ហើយមានការរត់ចូលព្រៃធ្វើជាទាហានឆ្មក់ ក៏ជាការតស៊ូមួយបែប នាកាលសង្គ្រាមលោកលើកទីពីរ និងនៅគ្រាដែលកម្ពុជាទាមទារឯករាជ្យ ពីអាណានិគមបារាំង។ ព្រឹត្តបត្រ «នាទីខ្ញុំនិយាយពីរភាសា» ថ្ងៃទី៤មិថុនា ឆាយ ហុកផេង អត្ថាធិប្បាយ ស្តីអំពី «ការរឹងមិនចុះចាញ់»។
Show more...
5 years ago
5 minutes 25 seconds

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)
ប្រជាធិបតេយ្យសម័យ​ពិភពលុយ Démocratie et Monde des Finances
នៅ​សហភាព​អឺរ៉ុប តើ​អំណាច​ពិត​ប្រាកដ​ស្ថិត​នៅក្នុង​ដៃ​នរណា ឬក្រុម​ណា? ថ្ងៃ​ទី២១ ខែឧសភា ២០២០នេះ ឆាយ ហុកផេង លើកយក​ប្រធានបទ​ស្តីពី​«ប្រជាធិបតេយ្យសម័យ​ពិភពលុយ» មក​បកស្រាយ​ក្នុងព្រឹត្តបត្រ​ខ្ញុំ​និយាយពីរភាសា។
Show more...
5 years ago
16 minutes 8 seconds

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)
កេណ្ឌកម្លាំង និងគាំងមិនកម្រើក ក្នុងករណីកូវីដ១៩ Mobilisation Covid 19
ក្នុងប្រវត្តិសាស្ត្រខ្មែរ មេទ័ព ឃ្លាំង មឿង ធ្វើអត្តឃាតដើម្បីទៅកែន (កេណ្ឌ) ពលខ្មោច។ បច្ចុប្បន្ននេះ តើយើងត្រូវកេណ្ឌកម្លាំងណាខ្លះ ដើម្បីឱ្យបានឈ្នះ មេរោគកូរ៉ូណា? ព្រឹត្តបត្រនាទីខ្ញុំនិយាយពីរភាសា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ឆាយ ហុកផេង អធិប្បាយអំពី «កេណ្ឌកម្លាំង និងគាំងមិនកម្រើក ក្នុងករីណកូវីដ១៩»។
Show more...
5 years ago
6 minutes 34 seconds

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)
ខ្សែស្របពីរ​៖ កូរ៉ូណា និង ១៧មេសា (Covid 19 et 17 avril)
តើ​គេអាច​ប្រៀបធៀប​បានទេ​រវាង​ព្រឹត្តិការណ៍​ពីរ ឬក៏​គប្បី​ពិនិត្យ​ហេតុ​ការណ៍​ទាំង​នេះ​ស្របគ្នា​ ដូចជា​ខ្សែ​ស្របពីរ​ទន្ទឹម​គ្នា គឺ​មួយ​មាន​ចរន្ត​កូវីដ​១៩ (Covid-19) មួយ​ទៀត​មាន​មេរោគ​ខ្មែរ​ក្រហម​១៧មេសា? ព្រឹត្តបត្ររបស់​ ឆាយ ហុកផេង ប្រចាំនៅ​ថ្ងៃព្រហស្បតិ៍ ទី២៣មេសា ស្តីអំពី​ «ខ្សែស្រប​ពីរ​៖ កូរ៉ូណា និង ១៧មេសា»
Show more...
5 years ago
9 minutes 22 seconds

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)
ថ្ងៃ​បុណ្យ​សង្សារ la Saint Valentin
លេខ​១៩ ពាក់​ព័ន្ធ​នឹង​កូរ៉ូណាវីរុស រីឯ​លេខ​១៤ ស្ងួន​ចិត្ត​ស្នេហ៍​ខែ​កុម្ភៈ ម្នាក់​ៗ​រមែង​រលឹក​នឹក​ឃើញ​ថ្ងៃ​មួយ​នេះ ដែល​ ឆាយ​ ហុកផេង លើក​យក​មកបកស្រាយ​ដូច​តទៅ។​
Show more...
5 years ago
4 minutes 54 seconds

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)
ព័ត៌មាន​និង​ភាព​អាសន្ន Journaliste de l’urgence
អ្នក​កាសែត​ប្រភេទ​ណា​ដែល​ខុស​ប្លែក​ពី​អ្នក​យកការណ៍ ដើម្បី​បំភ្លឺ​មតិមហាជននៅគ្រាអាសន្ន​ ដូច​នៅ​សម័យ​បច្ចុប្បន្ន​ ដែល​កំពុង​ទទួល​រងគ្រោះ​ដោយ​ Virus Corona? ព្រឹត្តិបត្រ​ថ្ងៃនេះ ឆាយ ហុកផេង នឹង​ធ្វើអត្ថាធិប្បាយ​អំពី«ព័ត៌មាននិងភាពអាសន្ន »។
Show more...
5 years ago
6 minutes 48 seconds

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)
វិន័យ La discipline
វិន័យ​នាំមកនូវ​ជោគជ័យ​ និងសេចក្តី​ថ្លៃថ្នូរ​ក្នុង​សង្គម​។ «ព្រឹត្តិបត្រ​​ពីរភាសា»​របស់ ឆាយ ហុកផេង នៅថ្ងៃនេះ ​អធិប្បាយ​អំពី​វិន័យ​ក្នុង​សាលា​បឋមសិក្សា​វត្តបូព៌ នៅខេត្ត​សៀមរាម​។​
Show more...
5 years ago
6 minutes 2 seconds

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)
គរុកោសល្យ​ Pédagogie
ក្នុង​ជីវិត​យើង​ តើ​មាន​ទ្រព្យ​អ្វី​ដេល​កណ្តៀរ​ក៏​មិន​កោរ​ កណ្តុរ​ក៏​មិន​កាត់​ធ្វើ​ឱ្យ​មិន​ខូត​ខាត​? ឆ្លើយ​ថា គ្មាន​អ្វី​ក្រៅអំពី​ចំណេះ​ដឹង​នោះទេ ដែល​សាស្ត្រាចារ្យ​​ចែក​ផ្ទេរ​តៗ​គ្នា​។ ការ​ចែក​រំលែក​នេះ​ គ្រូ​ត្រូវ​មា​នគរុកោសល្យ​​ ទើប​សិស្សានុសិស្ស​ អាច​ត្រង​ត្រាប់​ស្តាប់​កត់​ត្រា​យក​ជា​គំរូ​បាន​។ ​ព្រឹត្តិបត្រ​ពីរភាសា​ របស់​ ឆាយ ហុកផេង ថ្ងៃនេះ ​ស្តី​អំពី​គរុកោសល្យ។
Show more...
5 years ago
7 minutes 11 seconds

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)
បទនិទាន​ពី​វត្ត​ Récit de deux pagodes
ទី​វត្ត​អារាម​ក្តី ព្រះ​សង្ឃ​ក្តី​ ការ​ថែ​ទាំ​ព្រះ​វិហារ​ ឬ​សាលា​ឆាន់​ក្តី ជាសរុប​ គឺការ​គ្រប់​គ្រង​បរិវេណ​វត្តទាំងមូល​ ត្រូវ​ការ​ថវិកា​ដ៏ស្តុក​ស្តម្ភ​ មិន​សម​ស្រប​នឹង​ពុទ្ធ​ឱវាទ ដែល​ព្រះ​សាស្តា​ទ្រង់​បា​នត្រាស់​បង្គាប់​ឱ្យ​យើង​សម្អាត​ចិត្ត​ សម្រួម​កាយ​ កុំ​ភ្លើត​ភ្លើន​នឹង​អច្ឆរិយភាព​ទាំងឡាយ។ ក៏ប៉ុន្តែ​ក៏​គួរ​តែ​កត់​សម្គាល់​ដែរ​ថា ទោះបី​វត្ត​មាន​អគារ​ កុដិ​ និង​ព្រះ​វិហារ​ដ៏​ស្កឹមស្កៃ​ក៏ដោយ ក៏​យើង​អាច​អនុគ្រោះ​ទទួល​បាន​ដែរ​ ពីព្រោះ​ទាំងអស់​នេះ​ជា​និមិត្តរូប​នៃ​អំពើ​ដ៏​ប្រពៃ​ដែល​លេច​ចេញ​មក​ជា​អគារ​ដ៏​ស្កឹម​ស្កៃ​។ រីឯ​វត្ត​អារាម​ដែល​នៅ​ដាច់​ស្រយាល​គ្មាន​ពុទ្ធ​បរិស័ទ​ជា​អ្នក​ឧបត្ថម្ភ ​ព្រះ​សង្ឃ​ទន្ទឹង​រង់ចាំ​តែ​រដូវ​បុណ្យ​ទាន​ ទើប​ឃើញ​មាន​ភោគផល​ចង្ហាន់​វន្ត​ជន្មបូរិបូណ៌។ ព្រឹត្តបត្រ​​នេះ ស្តីពីវត្តពីរ​ គឺវត្ត​សមាធិ​ដែល​ស្ថិត​នៅ​ក្រុង​កែប​ និង​វត្ត​សំពៅ​៥ លើ​ភ្នំបូកគោ ដែល​សុទ្ធ​សឹង​ជា​វត្ត​គ្មាន​ពុទ្ធ​បរិស័ទ​ប្រចាំ​ទៀត​ទាត់។ ពោល​គឺ​គ្មាន​ឧបដ្ឋាក​ និង​ឧបដ្ឋាយិកា​ ដែល​ព្រះ​គ្រូ​ចៅ​អធិការ​អាច​យក​ជា​បង្អែក​ជា​ទី​ពឹង​បា​ននោះឡើយ។​
Show more...
5 years ago
6 minutes 21 seconds

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)
សំណងជំងឺចិត្ត (Réparation des dommages)
នៅ​ក្នុងនាទី​ខ្ញុំ​និយាយ​ពីរភាសា​របស់​យើង នៅសប្តាហ៍​នេះ លោក ឆាយ ហុកផេង សូម​អត្ថាធិប្បាយ​ ជុំវិញ​ប្រធានបទ​ថ្មី​មួយទៀត ស្តីអំពី "សំណងជំងឺចិត្ត" (Réparation des dommages)។
Show more...
5 years ago
6 minutes 11 seconds