Home
Categories
EXPLORE
Comedy
Society & Culture
History
Business
Health & Fitness
Religion & Spirituality
Technology
About Us
Contact Us
Copyright
© 2024 PodJoint
Loading...
0:00 / 0:00
Podjoint Logo
PY
Sign in

or

Don't have an account?
Sign up
Forgot password
https://is1-ssl.mzstatic.com/image/thumb/Podcasts122/v4/cf/38/93/cf389334-6b14-3eb5-5954-6c93683d98bb/mza_10479252089652126593.jpeg/600x600bb.jpg
គួរក្រៅម៉ោង - Extra Class
Focus Ready for Tomorrow
15 episodes
6 months ago
ផតខាស់​​ «គួរក្រៅម៉ោង» ជាកម្មវីធីថ្មីមួយ ផ្តោតលើការចែករំលែកនូវចំណេះដឹង និងលើកកម្ពស់ការយល់ដឹងយុវជនខ្មែរ អំពីជំនាញទន់ ដែលជាជំនាញមួយដើរតួយ៉ាងសំខាន់ក្នុងសតវត្សទី២១ សម្រាប់ជីវិតការងារ និងការរស់នៅប្រចាំថ្ងៃនៅក្នុងសង្គម។ តាមរយ:ផតខាស់នេះ​ យើងបង្កើតឱកាសសម្រាប់ការពិភាក្សា ព្រមទាំងការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹង រវាងយុវជន និងយុវជន ក៏ដូចជាជម្រុញយុវជនឱ្យមានភាពក្លាហានក្នុងការចូលរួមនៅក្នុងសង្គមផងដែរ។ កម្មវិធីនេះ ត្រូវបានផលិតដោយឯករាជ្យ​ដោយ Focus - ត្រៀមខ្លួនសម្រាប់ថ្ងៃស្អែក​ និងទទួលបានការគាំទ្រដោយ BBC Media Action ជាមួយនឹងការផ្តល់មូលនិធិពីទីភ្នាក់ងារ​ប្រទេស​ស្វី​ស​សម្រាប់​ការ​អភិវឌ្ឍ​ និង​កិច្ច​សហប្រតិបត្តិការ​ (SDC)​ ព្រមទាំងទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (Sida)។

Hosted on Acast. See acast.com/privacy for more information.

Show more...
How To
Education,
Self-Improvement
RSS
All content for គួរក្រៅម៉ោង - Extra Class is the property of Focus Ready for Tomorrow and is served directly from their servers with no modification, redirects, or rehosting. The podcast is not affiliated with or endorsed by Podjoint in any way.
ផតខាស់​​ «គួរក្រៅម៉ោង» ជាកម្មវីធីថ្មីមួយ ផ្តោតលើការចែករំលែកនូវចំណេះដឹង និងលើកកម្ពស់ការយល់ដឹងយុវជនខ្មែរ អំពីជំនាញទន់ ដែលជាជំនាញមួយដើរតួយ៉ាងសំខាន់ក្នុងសតវត្សទី២១ សម្រាប់ជីវិតការងារ និងការរស់នៅប្រចាំថ្ងៃនៅក្នុងសង្គម។ តាមរយ:ផតខាស់នេះ​ យើងបង្កើតឱកាសសម្រាប់ការពិភាក្សា ព្រមទាំងការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹង រវាងយុវជន និងយុវជន ក៏ដូចជាជម្រុញយុវជនឱ្យមានភាពក្លាហានក្នុងការចូលរួមនៅក្នុងសង្គមផងដែរ។ កម្មវិធីនេះ ត្រូវបានផលិតដោយឯករាជ្យ​ដោយ Focus - ត្រៀមខ្លួនសម្រាប់ថ្ងៃស្អែក​ និងទទួលបានការគាំទ្រដោយ BBC Media Action ជាមួយនឹងការផ្តល់មូលនិធិពីទីភ្នាក់ងារ​ប្រទេស​ស្វី​ស​សម្រាប់​ការ​អភិវឌ្ឍ​ និង​កិច្ច​សហប្រតិបត្តិការ​ (SDC)​ ព្រមទាំងទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (Sida)។

Hosted on Acast. See acast.com/privacy for more information.

Show more...
How To
Education,
Self-Improvement
Episodes (15/15)
គួរក្រៅម៉ោង - Extra Class
ធ្វើម៉េចទើបគំនិតអាចក្លាយជាការពិតបាន?
ការចេះប្រើប្រាស់គំនិតរបស់អ្នកឱ្យក្លាយទៅជាការពិតគឺជាគន្លឹះសំខាន់ដែលអាចជួយឱ្យ អ្នកអាចសម្រេច គោលដៅ ក្នុងជីវិត និងចូលរួមដោះស្រាយរាល់នូវបញ្ហាផ្សេងៗនៅចំពោះមុខ។ ឈ្វេងយល់ជាមួយនឹងផតខាស់ «គួរក្រៅម៉ោង» នៅក្នុងភាគនេះទាំងអស់គ្នា!

Hosted on Acast. See acast.com/privacy for more information.

Show more...
2 years ago
15 minutes 4 seconds

គួរក្រៅម៉ោង - Extra Class
ធ្វើយ៉ាងម៉េចទៅ បើចង់និយាយជាមួយអ្នកដទៃជាលើកដំបូង?
ការយល់ច្បាស់ពីរបៀបនិយាយទៅកាន់អ្នកដទៃ អាចជួយអ្នកមានភាពងាយស្រួលក្នុង ការប្រាស្រ័យទាក់ទងទៅកាន់មនុស្សជុំវិញខ្លួន។ ឈ្វេងយល់ជាមួយនឹងផតខាស់ «គួរក្រៅម៉ោង» នៅក្នុងភាគនេះទាំងអស់គ្នា!

Hosted on Acast. See acast.com/privacy for more information.

Show more...
2 years ago
25 minutes 46 seconds

គួរក្រៅម៉ោង - Extra Class
តើគេសន្សំបញ្ញាទុកដោះស្រាយបញ្ហាយ៉ាងម៉េចទៅ?

ជំនាញក្នុងការដោះស្រាយបញ្ហាដោយប្រើការគិតឱ្យបានគ្រប់ជ្រុងជ្រោយ គឺជាបំនិនជីវិត ក្នុងការដោះស្រាយរាល់បញ្ហានៅក្នុងការរស់នៅប្រចាំថ្ងៃ ព្រោះគ្មាននរណាម្នាក់ អាចជៀសរួចពីបញ្ហានោះឡើយ។ ឈ្វេងយល់ពីរបៀបដោះស្រាយនានាយ៉ាងមានប្រសិទ្ធិភាពជាមួយនឹងផតខាស់ «គួរក្រៅម៉ោង» នៅក្នុងភាគនេះទាំងអស់គ្នា!

Hosted on Acast. See acast.com/privacy for more information.

Show more...
2 years ago
18 minutes 4 seconds

គួរក្រៅម៉ោង - Extra Class
តើផ្តល់មតិកែលម្អយ៉ាងម៉េចដើម្បីកុំឱ្យគេខឹង?
មតិកែលម្អគឺជាគន្លឹះនៃការ​​អភិវឌ្ឍរបស់បុគ្គលម្នាក់ៗក្នុងមជ្ឈដ្ឋានផ្សេងៗដូចជាក្នុងការសិក្សា កន្លែងការងារ និងជាពិសេសការរស់នៅប្រចាំថ្ងៃ។ ដូច្នេះហើយ ទើបការផ្តល់មតិកែលម្អ​បានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតរស់នៅប្រចាំថ្ងៃ​​ ក្នុងគោលបំណងពង្រឹងសមត្ថភាព​ និងជំនាញ​។​ ឈ្វេងយល់ពីមតិកែលម្អទាំងអស់គ្នាជាមួយផតខាស់ «គួរក្រៅម៉ោង» នៅក្នុងភាគនេះទាំងអស់គ្នា!

Hosted on Acast. See acast.com/privacy for more information.

Show more...
2 years ago
16 minutes 39 seconds

គួរក្រៅម៉ោង - Extra Class
ធ្វើយ៉ាងម៉េច និយាយឱ្យត្រូវគ្នាជាមួយមនុស្សខុសជំនាន់?

ការប្រាស្រ័យទាក់ទង ជាជំនាញសតវត្សទី២១ ដែលត្រូវបានកំណត់ថាជាតម្រូវការចាំបាច់ សម្រាប់ភាពជោគជ័យទាំងនៅក្នុងសង្គម និងកន្លែងការងារនៅសតវត្សរ៍ទី21 នេះបើយោងតាមការសិក្សារបស់វេទិកាសេដ្ឋកិច្ចពិភពលោក World Economic Forum។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមសម្រាប់មនុស្សទូទៅនោះ គឺការនិយាយទៅកាន់អ្នកដទៃដែលមានវ័យខុសគ្នា ដូចជាការនិយាយ របស់ក្មេងទៅកាន់មនុស្សចាស់ ចាស់មកកាន់ក្មេង កូនទៅកាន់ឪពុកម្ដាយ បុគ្គលិកថ្មីនិយាយទៅកាន់បុគ្គលិកចាស់ ជាដើម។​

តោះ! ឈ្វេងយល់ទាំងអស់គ្នាជាមួយផតខាស់ «គួរក្រៅម៉ោង»!

Hosted on Acast. See acast.com/privacy for more information.

Show more...
2 years ago
19 minutes 1 second

គួរក្រៅម៉ោង - Extra Class
ធ្លាប់លឺអត់ថាអីទៅជាការគិតបែបស៊ីជម្រៅ?

ទម្លាប់​នៃការគិត ដោយប្រើតក្កវិជ្ជា ឬការត្រិះរិះពិចារណាល្អិតល្អន់ នឹងអាចជួយយើងឲ្យក្លាយជាបុគ្គលម្នាក់ ដែលអាចវិភាគទៅលើបញ្ហា ឬព័ត៌មានអ្វីមួយ ដោយភាពច្បាស់លាស់ មិនលំអៀង។ ជាពិសេសវា អាចនាំមកនូវសារៈប្រយោជន៍ចំពោះ ការរស់នៅប្រចាំថ្ងៃ ជីវិតការងារ និងការចូលរួមនៅក្នុងសង្គមផងដែរ។

ធ្លាប់លឺអត់ថាអីទៅជាការគិតបែបស៊ីជម្រៅ? ដឹងអត់មានសារសំខាន់ណាស់ក្នុងការសម្រេចរបស់យើង? តោះ! ឈ្វេងយល់ទាំងអស់គ្នាជាមួយផតខាស់ «គួរក្រៅម៉ោង»។

Hosted on Acast. See acast.com/privacy for more information.

Show more...
2 years ago
16 minutes 53 seconds

គួរក្រៅម៉ោង - Extra Class
ឆ្ងល់អត់ ម៉េចក៏មានរបស់បង្កើតថ្មីរហូត?

សព្វថ្ងៃនេះយើងសង្កេតឃើញថា ពិភពលោកមានការអភិវឌ្ឍឥតឈប់ឈរ ជាពិសេសលើវិស័យបច្ចេកវិទ្យា ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សនាពេលបច្ចុប្បន្ន។ ក្នុងនោះផងដែរ អ្នកដែលបានបង្កើតអ្វីដែលថ្មីនោះ ត្រូវបានគេហៅថា ជាមនុស្សដែលមានគំនិតច្នៃប្រឌិត។ ដូចនេះ តើអ្វីជាគំនិតច្នៃប្រឌិត? តើអ្នកជាប្រភេទណាមួយ នៃគំនិតច្នៃប្រឌិត? ហើយតើមានសារៈសំខាន់យ៉ាងណាសម្រាប់ជីវិតរបស់យើង និងសង្គម? 

តោះមកឈ្វេងយល់ពីចំណុចសំខាន់ខ្លីៗងាយយល់អំពីគំនិតច្នៃប្រឌិតជាមួយ ផសខាស់«គួរក្រៅម៉ោង» ទាំងអស់គ្នា។

Hosted on Acast. See acast.com/privacy for more information.

Show more...
2 years ago
17 minutes 36 seconds

គួរក្រៅម៉ោង - Extra Class
ធ្វើម៉េចទើបក្លាយជាអ្នកស្តាប់ដ៏ល្អ?
ការស្តាប់សំដៅទៅលើការចាប់យកសំឡេងដោយប្រើត្រចៀក។ ប៉ុន្តែមែនទែនទៅការស្តាប់ គឺមានន័យធំទូលំទូលាយជាងនេះ ព្រោះការស្តាប់តែសំឡេងតែមួយមុខដោយមិនបាន ចាប់យកអត្ថន័យនៃសារ ក៏ដូចជាការឆ្លើយតបទៅវិញទៅមក​ មិនអាចទទួលបានផ្លែផ្កា និងការយល់ច្បាស់គ្រប់ជ្រុងជ្រោយនោះទេ។ ធ្វើម៉េចទើបក្លាយជាអ្នកស្តាប់ដ៏ល្អ?

Hosted on Acast. See acast.com/privacy for more information.

Show more...
2 years ago
16 minutes 46 seconds

គួរក្រៅម៉ោង - Extra Class
ធ្វើម៉េចមានមិត្តគិតដូចគ្នាច្រើន?
ផតខាស់ភាគទី៦ និងជាភាគចុងក្រោយបានមកដល់ហើយ នៅចាំអីទៀត មកសិក្សាអំពីសហគមន៍អនឡាញ តាមរយៈ ផតខាស «គួរក្រៅម៉ោង» រៀនថ្ងៃនេះ ជាទុនសម្រាប់ថ្ងៃស្អែក។ ធ្លាប់លឺ Facebook Group និង Group Chatអត់? ​ចុះសហគមន៍អនឡាញវិញ ធា្លប់លឺអត់? តើវាមានភាពខុសគ្នា ឬដូចគ្នា?

Hosted on Acast. See acast.com/privacy for more information.

Show more...
2 years ago
14 minutes 9 seconds

គួរក្រៅម៉ោង - Extra Class
ចង្កឹះមួយបាច់ ទើបគេកាច់មិនបាក់

ឱ្យតែគេនិយាយពីសាមគ្គីភាព យើងតែងតែលឺពាក្យចាស់គេលើកឡើងមកថា​ “ចង្កឹះមួយបាច់ ទើបគេកាច់មិនបាក់” តើពាក្យនេះមានន័យដូចម្តេច? ហើយហេតុអ្វីបានជាគេនិយម​ប្រើម្លេះ? នៅក្នុងភាគទី៥ នៃផតខាស់«គួរក្រៅម៉ោង»អ្នកនឹងបានស្តាប់ការពិភាក្សាគ្នាអំពីបទពិសោធន៍របស់ពិធីករទាំងពីរទាក់ទងឥទ្ធិពលនៃ​ការទទួលបានការគាំទ្រពីអ្នកនៅជុំវិញខ្លួន។

Hosted on Acast. See acast.com/privacy for more information.

Show more...
3 years ago
12 minutes 13 seconds

គួរក្រៅម៉ោង - Extra Class
ពេលខ្លះ ហេតុអី្វយើងត្រូវបង្ហាញការគាំទ្រ?

ហើយហេតុអ្វីបានជាការបង្ហាញការគាំទ្រអ្វីមួយ ជាសាធារណៈ?

នៅ​ក្នុង​ប្រធានបទ​សម្រាប់​ភាគ​ទី៤ «ការ​តស៊ូ​មតិ »​​ អ្នក​នឹង​បាន​ស្តាប់​ការពិភាក្សា​គ្នា រវាង​ពិធី​ការី​របស់​យើង កញ្ញា បូរិ​ន្ទ សុភា​វុទ្ធ​តី រួម​ជាមួយ​អ្នក​ហាត់​ការ​រាយការណ៍​ព័ត៌មាន​របស់Focus មួយ​រូប គឺ  កញ្ញា វ័ន្ត ច័ន្ទមករា។ អ្នក​ទាំងពីរ​នឹង​ធ្វើការ​ចែករំលែក​អំពី​ការស្រាវជ្រាវ​របស់​ខ្លួន ជុំវិញ​ប្រធានបទ​ដើម្បីជា​ទុន​សម្រាប់​ មិត្ត​អ្នក​ស្តាប់​។ ជាពិសេសអ្នកនឹងកាន់តែជ្រាបច្បាស់ ពី​និយមន័យ​របស់​ការ​តស៊ូ​មតិ និង​សារៈសំខាន់​នៃ​ការ​​ការ​តស៊ូ​មតិ។

Hosted on Acast. See acast.com/privacy for more information.

Show more...
3 years ago
21 minutes 1 second

គួរក្រៅម៉ោង - Extra Class
ធ្លាប់អត់ ចង់ឱ្យគេយល់ស្របដូចយើង?
តើយើងគ្រប់គ្នា​ធ្លាប់សុខចិត្តចុះចាញ់ ព្រោះតវ៉ាគេមិនបានសម្រេចទេ? ហើយចុះបើយើងចង់ឱ្យគេយល់ពីគំនិតយើង និងយល់ស្របតាមយើង តើយើងគួរតែនិយាយយ៉ាងដូចម្ដេច? នៅក្នុងភាគទី៣ នៃផតខាស់«គួរក្រៅម៉ោង» អ្នកនឹងបានស្តាប់ការពិភាក្សាគ្នាអំពីបទពិសោធន៍របស់ពិធីករទាំងពីរ តាមរយៈគន្លឹះនិងបទពិសោធន៍នៃការបង្ហាញជំហររបស់ខ្លួនក្នុងការតវ៉ាមតិ វែកញែកពីប្រធានបទអ្វីមួយ។

Hosted on Acast. See acast.com/privacy for more information.

Show more...
3 years ago
16 minutes 10 seconds

គួរក្រៅម៉ោង - Extra Class
គ្រាន់តែនិយាយ ម៉េចបានខ្លាច?

មាន​ឆ្ងល់​អត់​ថា ហេតុអ្វី​មាន​អារម្មណ៍​ភ័យខ្លាច នៅ​ពេល​និយាយ​ជា​ក្នុងចំណោម​មនុស្ស​ឬុជា​​សា​ធា​រណៈ​ម្ដងៗ? ហើយ​គួរ​ធ្វើ​ម៉េចទៅ​ដើម្បី​ឱ្យ​ការ​និយាយ​ល្អ​ជាង​មុន? ដើម្បី​ស្រាយ​ចម្ងល់​និង​ដោះស្រាយ​បញ្ហា​ទាំងនេះ តោះ​មក​រៀន​គួរ​ក្រៅ​ម៉ោង​ជាមួយ Focus ដើម្បី​រៀន​ថ្ងៃនេះ ជា​ទុន​សម្រាប់​ថ្ងៃស្អែក​ទាំង​អស់​គ្នា។

Hosted on Acast. See acast.com/privacy for more information.

Show more...
3 years ago
17 minutes 11 seconds

គួរក្រៅម៉ោង - Extra Class
ម៉េចបានអត់ហ៊ានសួរ?
តើអ្វីដែលធ្វើឱ្យយើងគ្រប់គ្នា តែងតែស្ទាក់ស្ទើរក្នុងការសួរ? នៅក្នុងភាគទី១ នៃផតខាស់«គួរក្រៅម៉ោង» អ្នកនឹងបានស្តាប់ការពិភាក្សាគ្នាអំពីបទពិសោធន៍របស់ពិធីករទាំងពីរ តាមរយៈការស្វែងរកចំណុចខ្សោយរបស់ខ្លួន និងងាកមកច្បិចយកនូវតិចនិចសំខាន់ថ្មីៗ ងាយស្រួលយល់និងអនុវត្ត ដើម្បីបង្កើនទំនុកចិត្តក្នុងសួរសំណួរ មិនថាក្នុងការសិក្សា ឬកិច្ចការសង្គម។

Hosted on Acast. See acast.com/privacy for more information.

Show more...
3 years ago
18 minutes 18 seconds

គួរក្រៅម៉ោង - Extra Class
គួរក្រៅម៉ោងណែនាំខ្លួន! - Trailer

ផតខាស់​​ «គួរក្រៅម៉ោង» ជាកម្មវីធីថ្មីមួយ ផ្តោតលើការចែករំលែកនូវចំណេះដឹង និងលើកកម្ពស់ការយល់ដឹងយុវជនខ្មែរ អំពីជំនាញទន់ ដែលជាជំនាញមួយដើរតួយ៉ាងសំខាន់ក្នុងសត្ថវត្សន៍ទី២១ សម្រាប់ជីវិតការងារ និងការរស់នៅប្រចាំថ្ងៃនៅក្នុងសង្គម។ តាមរយ:ផតខាស់នេះ​ យើងបង្កើតឱកាសសម្រាប់ការពិភាក្សា ព្រមទាំងការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹង រវាងយុវជន និងយុវជន ក៏ដូចជាជម្រុញយុវជនឱ្យមានភាពក្លាហានក្នុងការចូលរួមនៅក្នុងសង្គមផងដែរ។

កម្មវិធីនេះ ត្រូវបានផលិតដោយឯករាជ្យ​ដោយ Focus - ត្រៀមខ្លួនសម្រាប់ថ្ងៃស្អែក​ និងទទួលបានការគាំទ្រដោយ BBC Media Action ជាមួយនឹងការផ្តល់មូលនិធិពីទីភ្នាក់ងារ​ប្រទេស​ស្វី​ស​សម្រាប់​ការ​អភិវឌ្ឍ​ និង​កិច្ច​សហប្រតិបត្តិការ​ (SDC)​ ព្រមទាំងទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត (SIDA)។

Hosted on Acast. See acast.com/privacy for more information.

Show more...
3 years ago
3 minutes 57 seconds