ផតខាស់ភាគទី៦ និងជាភាគចុងក្រោយបានមកដល់ហើយ នៅចាំអីទៀត មកសិក្សាអំពីសហគមន៍អនឡាញ តាមរយៈ ផតខាស «គួរក្រៅម៉ោង» រៀនថ្ងៃនេះ ជាទុនសម្រាប់ថ្ងៃស្អែក។ ធ្លាប់លឺ Facebook Group និង Group Chatអត់? ចុះសហគមន៍អនឡាញវិញ ធា្លប់លឺអត់? តើវាមានភាពខុសគ្នា ឬដូចគ្នា?
ឱ្យតែគេនិយាយពីសាមគ្គីភាព យើងតែងតែលឺពាក្យចាស់គេលើកឡើងមកថា “ចង្កឹះមួយបាច់ ទើបគេកាច់មិនបាក់” តើពាក្យនេះមានន័យដូចម្តេច? ហើយហេតុអ្វីបានជាគេនិយមប្រើម្លេះ? នៅក្នុងភាគទី៥ នៃផតខាស់«គួរក្រៅម៉ោង»អ្នកនឹងបានស្តាប់ការពិភាក្សាគ្នាអំពីបទពិសោធន៍របស់ពិធីករទាំងពីរទាក់ទងឥទ្ធិពលនៃការទទួលបានការគាំទ្រពីអ្នកនៅជុំវិញខ្លួន។
ហើយហេតុអ្វីបានជាការបង្ហាញការគាំទ្រអ្វីមួយ ជាសាធារណៈ?នៅក្នុងប្រធានបទសម្រាប់ភាគទី៤ «ការតស៊ូមតិ » អ្នកនឹងបានស្តាប់ការពិភាក្សាគ្នា រវាងពិធីការីរបស់យើង កញ្ញា បូរិន្ទ សុភាវុទ្ធតី រួមជាមួយអ្នកហាត់ការរាយការណ៍ព័ត៌មានរបស់Focus មួយរូប គឺ កញ្ញា វ័ន្ត ច័ន្ទមករា។ អ្នកទាំងពីរនឹងធ្វើការចែករំលែកអំពីការស្រាវជ្រាវរបស់ខ្លួន ជុំវិញប្រធានបទដើម្បីជាទុនសម្រាប់ មិត្តអ្នកស្តាប់។ ជាពិសេសអ្នកនឹងកាន់តែជ្រាបច្បាស់ ពីនិយមន័យរបស់ការតស៊ូមតិ និងសារៈសំខាន់នៃការការតស៊ូមតិ។
តើយើងគ្រប់គ្នាធ្លាប់សុខចិត្តចុះចាញ់ ព្រោះតវ៉ាគេមិនបានសម្រេចទេ? ហើយចុះបើយើងចង់ឱ្យគេយល់ពីគំនិតយើង និងយល់ស្របតាមយើង តើយើងគួរតែនិយាយយ៉ាងដូចម្ដេច? នៅក្នុងភាគទី៣ នៃផតខាស់«គួរក្រៅម៉ោង» អ្នកនឹងបានស្តាប់ការពិភាក្សាគ្នាអំពីបទពិសោធន៍របស់ពិធីករទាំងពីរ តាមរយៈគន្លឹះនិងបទពិសោធន៍នៃការបង្ហាញជំហររបស់ខ្លួនក្នុងការតវ៉ាមតិ វែកញែកពីប្រធានបទអ្វីមួយ។
មានឆ្ងល់អត់ថា ហេតុអ្វីមានអារម្មណ៍ភ័យខ្លាច នៅពេលនិយាយជាក្នុងចំណោមមនុស្សឬុជាសាធារណៈម្ដងៗ? ហើយគួរធ្វើម៉េចទៅដើម្បីឱ្យការនិយាយល្អជាងមុន? ដើម្បីស្រាយចម្ងល់និងដោះស្រាយបញ្ហាទាំងនេះ តោះមករៀនគួរក្រៅម៉ោងជាមួយ Focus ដើម្បីរៀនថ្ងៃនេះ ជាទុនសម្រាប់ថ្ងៃស្អែកទាំងអស់គ្នា។
តើអ្វីដែលធ្វើឱ្យយើងគ្រប់គ្នា តែងតែស្ទាក់ស្ទើរក្នុងការសួរ? នៅក្នុងភាគទី១ នៃផតខាស់«គួរក្រៅម៉ោង» អ្នកនឹងបានស្តាប់ការពិភាក្សាគ្នាអំពីបទពិសោធន៍របស់ពិធីករទាំងពីរ តាមរយៈការស្វែងរកចំណុចខ្សោយរបស់ខ្លួន និងងាកមកច្បិចយកនូវតិចនិចសំខាន់ថ្មីៗ ងាយស្រួលយល់និងអនុវត្ត ដើម្បីបង្កើនទំនុកចិត្តក្នុងសួរសំណួរ មិនថាក្នុងការសិក្សា ឬកិច្ចការសង្គម។
ផតខាស់ «គួរក្រៅម៉ោង» ជាកម្មវីធីថ្មីមួយ ផ្តោតលើការចែករំលែកនូវចំណេះដឹង និងលើកកម្ពស់ការយល់ដឹងយុវជនខ្មែរ អំពីជំនាញទន់ ដែលជាជំនាញមួយដើរតួយ៉ាងសំខាន់ក្នុងសត្ថវត្សន៍ទី២១ សម្រាប់ជីវិតការងារ និងការរស់នៅប្រចាំថ្ងៃនៅក្នុងសង្គម។ តាមរយ:ផតខាស់នេះ យើងបង្កើតឱកាសសម្រាប់ការពិភាក្សា ព្រមទាំងការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹង រវាងយុវជន និងយុវជន ក៏ដូចជាជម្រុញយុវជនឱ្យមានភាពក្លាហានក្នុងការចូលរួមនៅក្នុងសង្គមផងដែរ។
កម្មវិធីនេះ ត្រូវបានផលិតដោយឯករាជ្យដោយ Focus - ត្រៀមខ្លួនសម្រាប់ថ្ងៃស្អែក និងទទួលបានការគាំទ្រដោយ BBC Media Action ជាមួយនឹងការផ្តល់មូលនិធិពីទីភ្នាក់ងារប្រទេសស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ព្រមទាំងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA)។