Home
Categories
EXPLORE
True Crime
Comedy
Society & Culture
Business
Sports
Health & Fitness
Technology
About Us
Contact Us
Copyright
© 2024 PodJoint
Loading...
0:00 / 0:00
Podjoint Logo
US
Sign in

or

Don't have an account?
Sign up
Forgot password
https://is1-ssl.mzstatic.com/image/thumb/Podcasts112/v4/02/d0/ed/02d0ed3d-6ab4-5ad8-e423-06fc489ee859/mza_14422542201383027831.jpg/600x600bb.jpg
នាទីសុខភាពនិងអនាម័យ
RFI ខេមរភាសា / Khmer
24 episodes
4 days ago
សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព មានជាអាទិ៍​ការការពារ ការព្យាបាល។
Show more...
Health & Fitness
RSS
All content for នាទីសុខភាពនិងអនាម័យ is the property of RFI ខេមរភាសា / Khmer and is served directly from their servers with no modification, redirects, or rehosting. The podcast is not affiliated with or endorsed by Podjoint in any way.
សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព មានជាអាទិ៍​ការការពារ ការព្យាបាល។
Show more...
Health & Fitness
Episodes (20/24)
នាទីសុខភាពនិងអនាម័យ
លើសជាតិ​​ខ្លាញ់​កូឡេស្តេរ៉ុល និង​ទ្រីគ្លីសេរីត មាន​គ្រោះ​ថ្នាក់​យ៉ាងណា?
កាត់បន្ថយ​ជាតិ​ខ្លាញ់ ជាតិ​ស្ករ ជាតិ​ប្រៃនេះជា​សារ​ដែល​អាជ្ញាធរ​សុខាភិបាល​ បាន​និង​កំពុង​ប្រឹង​ប្រែងផ្សព្វផ្សាយ​ដើម្បី​​ណែនាំ​ដល់​ប្រជាពលរដ្ឋគ្រប់​រូប គ្រប់​វ័យ គិត​គូរ​អំពី​ប្រយោជន៍​​សុខភាព​។ ឧទាហរណ៍ លើស​ស្ករ​នឹង​ធ្វើ​ឱ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម លើសជាតិ​​ប្រៃ​នឹង​ធ្វើឱ្យ​មាន​សម្ពាធ​ឈាមខ្ពស់​ ។ល។ និ​ង។ល។ ចុះ​បើលើ​សខ្លាញ់នឹង​បង្ក​ឱ្យ​មាន​ផលវិបាក​យ៉ាងណា​ខ្លះ?
Show more...
2 weeks ago
8 minutes 59 seconds

នាទីសុខភាពនិងអនាម័យ
ហេតុអ្វី​មហារីក​សុដន់​មាន​កើត​លើ​ស្ត្រី​វ័យ​ក្មេង​កាន់​តែ​ច្រើនឡើងៗ
​​តុលា ជា​ខែ​ដែល​ពិភពលោក​​ឧទ្ទិស​ដល់​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ជំងឺ​មហារីក​សុដន់។ ដូច​ជា​រៀង​រាល់​ឆ្នាំ ពេញ​មួយ​ខែ​តុលា​នេះ អាជ្ញាធរ​សុខាភិបាល​នានា​បាន​រៀប​ចំ​កម្មវិធី​ផ្សេងៗ​​ជា​ច្រើន​ដើម្បី​បញ្ចៀប​ពលរដ្ឋ​ឱ្យបាន​យល់​ដឹង​អំពី​សារៈ​សំខាន់​នៃការ​ធ្វើ​តេស្តេ​វែក​រក​ ​ជំងឺ​មហារីក​សុដន់ ដែល​បើ​គេ​ឆាប់​ដឹង​ ឆាប់​បាន​ទទួល​ការ​ព្យាបាល ​នោះ​សំណាង​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​ក៏​ខ្ពស់​ខ្លាំង។ ប៉ុន្តែ​ទន្ទឹម​ពេល​ជា​មួយ​គ្នា​នេះ មាន​ចំណោទ​សួរ​ថា​តើ​ហេតុ​អ្វី​បាន​ជាមាន​​ស្ត្រី​វ័យ​ក្មេង​កាន់​តែ​ច្រើន​ឡើងៗ​កើត​​ជំងឺ​មហារីក​សុដន់​?
Show more...
3 weeks ago
8 minutes 26 seconds

នាទីសុខភាពនិងអនាម័យ
ដេក​​ថ្ងៃមួយ​ស្រលេត​​ជា​ដំណោះស្រាយ​នៃ​វិបត្តិ​ខ្វះ​ដំណេក
កាលពី​ចុង​ខែ​កក្កដា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បាន​​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុមហ៊ុន​សហគ្រាស និង​ស្ថាប័ន​សិក្សា​នានា​ ផ្តល់​ឱកាស​ឱ្យ​បុគ្គលិក​បាន​សម្រាក​ថ្ងៃមួយ​ភ្លែត​ ដើម្បី​បង្កើន​សមត្ថភាព​ និង​សក្តិសិទ្ធភាព​ការងារ។ គេង​ថ្ងៃ​​តែមួយភ្លែត​ប៉ុណ្ណោះ មិនឱ្យ​លើស​២០នាទីទេ។ តើ​ត្រូវ​សម្រាក​ដូច​ម្តេច?
Show more...
1 month ago
7 minutes 54 seconds

នាទីសុខភាពនិងអនាម័យ
ខ្យល់​ពុល​ក្នុង​បរិយាកាស​បង្កើន​គ្រោះ​កើត​ជំងឺ​វង្វេងវង្វាន់
នៅក្នុង​របាយការណ៍​ចេញ​ផ្សាយ​កាលពី​ឆ្នាំ​មុន អ្នកស្រាវជ្រាវ​បាន​ផ្តល់​សេចក្តី​សន្និដ្ឋាន​រួច​ហើយ​ថា ការ​ស្រូប​​ខ្យល់​ពុល​អាច​បំផ្លាញ​សុខភាព​ខួរ​ក្បាល។ ការសិក្សា​ថ្មី​ ក្នុង​ទ្រង់ទ្រាយ​ធំ​ខ្លាំង​ បាន​បញ្ជាក់​​បន្ថែម​ដោយ​​ចំៗ ថាខ្យល់កខ្វក់​​ក្នុង​បរិយាកាស​អាច​បង្កើន​គ្រោះ​ហានិភ័យ​នាំ​ឱ្យ​កើត​ជំងឺ​វង្វេងវង្វាន់អាល់ហ្សៃម៉ែរ។ 
Show more...
1 month ago
8 minutes 48 seconds

នាទីសុខភាពនិងអនាម័យ
តើ​មាន​ដំណោះស្រាយ​ប្រឆាំង​នឹង​អាការៈ​ស្រៀវ​ធ្មេញទេ?
ទំពារ​​ទឹកកក ខាំ​ការ៉េម ឬ​បរិភោគ​ទឹក​ត្រជាក់​ស្រេប​ពេល​មេឃ​ក្តៅ​ខ្លាំង ឬ​បរិភោគ​ទឹក​ក្តៅ​ពេល​អាកាសធាតុ​ត្រជាក់ ជាចំណង់​មួយ​ដែល​អាចលេច​ឡើង​​លើ​មនុស្ស​គ្រប់​រូប។​ ប៉ុន្តែភាព​រីក​រាយ​​​អាច​ក្លាយ​ជា​ទុក្ខភ្លាម​នៅ​ពេល​ដាក់​ចំណី​ទាំង​នោះ​ចូល​ទៅ​ដល់​ក្នុង​មាត់ ស្រាប់​ឈឺ​​ធ្មេញយ៉ាង​ខ្លាំង។ អាការៈ​ឈឺ​ធ្មេញ​បែប​នេះ បណ្តាល​មក​ពី​មាន​បញ្ហា​ស្រៀវ​ធ្មេញ។ នៅប្រទេស​បារាំង ​ មួយ​ភាគ​បួននៃ​មនុស្ស​ពេញវ័យ ​មាន​បញ្ហាឈឺ​​ស្រៀវធ្មេញ​នេះ។ ហេតុអ្វី​ធ្មេញ​មាន​អាការៈ​រោគ​បែប​នេះ និង​តើ​ត្រូវ​ធ្វើ​ដូចម្តេច?
Show more...
2 months ago
8 minutes 23 seconds

នាទីសុខភាពនិងអនាម័យ
ចាក់​ថ្នាំ​បង្ការ​​ជំងឺ​រលាក​ថ្លើម ជួយ​បញ្ចៀស​គ្រោះ​កើតជំងឺ​មហារីក​ថ្លើម?
បើ​គ្មាន​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ និង​ចំណាត់ការ​​ផ្នែក​សុខភាព​សាធារណៈ ទប់ស្កាត់​ជំងឺ​​​​ធាត់​ជ្រុល​ និងការ​បរិភោគ​គ្រឿង​ស្រវឹង​​​ទេ  ចំនួន​អ្នក​ជំងឺ​មហារីក​ថ្លើម​នឹង​កើន​ឡើង​ពីរ​ដង​ នៅ​ឆ្នាំ​២០៥០។ នេះ​បើ​តាមការ​សិក្សា​អន្តរជាតិ ចេញ​ផ្សាយ​នៅថ្ងៃ​អង្គារ​ទី ២៨កក្កដា​ ២០២៥។
Show more...
2 months ago
8 minutes 57 seconds

នាទីសុខភាពនិងអនាម័យ
ផល​ប៉ះពាល់​នៃ​សង្គ្រាម​ទៅ​លើ​សុខភាព​ផ្លូវ​ចិត្ត
ក្នុងអំឡុង​​សង្គ្រាម​​នៅ​អាហ្វហ្កានីស្ថាន មាន​ករណី​​​ទាហាន​​អាមេរិកសម្លាប់​ខ្លួន​ ជា​មធ្យម​ម្នាក់​ក្នុង​មួយ​ថ្ងៃ​ នៅ​ឆ្នាំ​២០១២។ នៅ​អ៊ីស្រាអែល មាន​ទាហាន​ច្រើន​នាក់​ណាស់ ជួប​​​វិបត្តិ​ផ្លូវ​ចិត្ត និង​​យ៉ាង​ហោច​៤២​នាក់​បាន​ធ្វើ​អត្តឃាត គិត​ចាប់​តាំង​ពី​សង្គ្រាម​បាន​​ផ្ទុះ​ឡើង​នៅហ្កាហ្សា ដោយ​មានជំងឺ​បាក់ស្បាត។ តើ​អ្វី​ទៅ​ជាជំងឺ​បាក់ស្បាត?​
Show more...
3 months ago
7 minutes 44 seconds

នាទីសុខភាពនិងអនាម័យ
ទទួលទានអាហារ​ពេលល្ងាច កាន់​តែ​ឆាប់​កាន់​តែ​ល្អ​សម្រាប់​សុខភាព
ជម្រើស​ម្ហូបអាហារមានសារៈ​​សំខាន់ណាស់​សម្រាប់​សុខភាព។ ពេលម៉ោង​ទទួល​ទានអាហារ​​ក៏​សំខាន់ដែរ។  តើអ្នកដឹង​ទេ ថា​ម៉ោង​ទទួល​ទានអាហារ​ អាច​ជះឥទ្ធិពល​អាក្រក់​ដល់​សុខភាព? អ្នក​វិទ្យាសាស្ត្រ​ផ្តល់​សេចក្តី​បំភ្លឺ​ថា​ហេតុ​អ្វី​​ត្រូវ​ឆាប់​ទទួល​ទាន​អាហារល្ងាច។
Show more...
3 months ago
8 minutes 51 seconds

នាទីសុខភាពនិងអនាម័យ
ហេតុ​អ្វី​បាន​គេ​ចាត់​ទុក​​​​​គ្រាប់ស្វាយចន្ទីជា​សម្ព័ន្ធមិត្ត​សុខភាព?
មិន​ត្រឹម​តែមានរសជាតិឆ្ងាញ់​ជាប់​មាត់​ទេ គ្រាប់​ស្វាយចន្ទី​ថែម​ទាំងជា​អាហារគួរ​ជាទី​ចាប់​អារម្មណ៍ទៀត បើគិត​តាម​បែប​អាហារូបត្ថម្ភ។ តើ​​គ្រាប់​ស្វាយចន្ទី​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ណា​ដល់​សុខភាព? តើ​គេ​អាចទទួល​ទាន​គ្រាប់​ស្វាយចន្ទី​ជា​រៀង​រាល់​ថ្ងៃ​ និង​ក្នុងបរិមាណ​ប៉ុនណា​ដែរ?
Show more...
3 months ago
8 minutes 31 seconds

នាទីសុខភាពនិងអនាម័យ
ខោ​ទ្រនាប់​​អាច​បង្អាក់​សមត្ថភាព​បន្ត​ពូជបុរស​?
ជម្រើស​ស្លៀក​ខោ​ទ្រនាប់​មិនមែន​ត្រឹម​តែ​សម្រាប់​បិទ​បាំង ឬ​​លម្អ​រាងកាយ​ទេ តែ​អាច​មាន​ឥទ្ធិពល​ដល់​សុខភាព​បន្ត​ពូជ​ទៀត។ ការ​សិក្សាជា​ច្រើន​ បាន​បង្ហាញ​ថា ខោទ្រនាប់​​​រឹត​តឹង​ខ្លាំង​ អាច​រំខាន​​ដល់ជីវិត​​បន្ត​ពូជ​របស់​បុរស ព្រោះភាព​ហប់​ក្តៅ​បាន​ធ្វើ​ឱ្យ​បរិមាណ​និង​គុណភាពនៃមេជីវិត​បុរស​ (ស្ពែម៉ាតូហ្សូអ៊ីត) ធ្លាក់ចុះ​ ទើបពួកគាត់​​ពិបាក​មាន​កូន។
Show more...
3 months ago
7 minutes 36 seconds

នាទីសុខភាពនិងអនាម័យ
ហេតុអ្វីឪពុកម្តាយត្រូវនិយាយជាមួយទារកឱ្យបានច្រើនតាំងពីកើតមកភ្លាម?
រៀន​និយាយ​ រៀន​ដើរ រៀន​បរិភោគ រៀន​ស្លៀកពាក់ខ្លួន​ឯង រៀន​លេង​ ... ទាំង​អស់​នេះ​ជា​ដំណាក់កាលដ៏​សំខាន់​នៃ​ការ​លូត​លាស់ធំធាត់​របស់​ក្មេង។ ការ​និយាយ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ទារក​តាំង​ពី​កើត​មក​ភ្លាម ​ចាំបាច់​ខ្លាំងណាស់​​ ក្នុង​ដំណើរ​ចម្រើន​វ័យវឌ្ឍនាការ​របស់​ក្មេង បើ​ទោះ​បី​ជា​ក្មេង​មិន​ទាន់​ចេះ​និយាយ​តប​វិញ​ក៏​ដោយ។ និយាយ​ច្រើន​ជាមួយ​ទារក​តាំងពី​កើត​មក​ភ្លាម បង្កើន​សំណាង​កូនទ្វេ​ដង​នាពេល​អនាគត។ នេះ​បើ​តាមការ​សិក្សារ​បស់​អ្នក​ស្រាវជ្រាវ​អាមេរិក។ ហេតុអ្វី? តើ​ការ​និយាយ​រក​ទារក​​​ផ្តល់​ប្រយោជន៍​យ៉ាងណា?
Show more...
4 months ago
9 minutes 58 seconds

នាទីសុខភាពនិងអនាម័យ
តើត្រូវ​សម្អាត​ជាតិ​គីមីពុល​ក្នុងអាហារ​​យ៉ាង​ដូចម្តេច?
អាហារ​ បន្លែផ្លែឈើ ដែល​មាន​ជាតិ​គីមី​ កំពុង​ក្លាយ​ជា​កង្វល់​របស់​មនុស្ស​ទូទៅ​ណាស់ រហូត​ខ្លះ​សម្រេច​ចិត្ត​មិនបរិភោគ​តែ​ម្តង បើ​មិន​ដឹង​ប្រភព​នៃ​បន្លែ​ផ្លែឈើ​នោះ​ច្បាស់​លាស់។ ចុះបើ​អង្ករក៏​មានជាតិ​គីមី​ដែរ តើ​យើង​នឹង​ឈប់បរិភោគ​បាយឬ​យ៉ាងណា? បើ​តាមការ​សិក្សា​ទើប​ចេញ​ថ្មី ​​អង្ករក៏​មានផ្ទុក​​ជាតិ​គីមីដែរ នា​ពេល​បច្ចុប្បន្ន​នេះ។ បើ​ដូច្នេះមែន តើ​វា​អាច​បង្ក​ហានិភ័យដល់​សុខភាព​យ៉ាងណា បើ​ខ្មែរ​យើងបរិភោគបាយ​ជា​រៀងរាល់ថ្ងៃ​នោះ?
Show more...
4 months ago
8 minutes 3 seconds

នាទីសុខភាពនិងអនាម័យ
ធ្វើ​​​ចលនា ​ជួយ​បំបាត់​បញ្ហា​​ឈឺ​ចង្កេះ​ ឈឺខ្នង
ឈឺ​ខ្នង​ ឈឺ​ចង្កេះ​ ក្លាយ​ជា​អាការៈ​រោគ​ប្រចាំ​សតវត្សរ៍។  ការ​ឈឺ​ចង្កេះនេះ អាច​​​ព្យាបាល ដោយ​ធ្វើ​លំហាត់​ និង​ថ្នាំប្រឆាំង​នឹង​ការ​រលាក​អាច​ជួយ​បន្ធូរ​បន្ថយ​ការ​ឈឺ​ចុក​ចាប់​បាន ឬ​​ក្នុង​ករណី​ខ្លះ​ ​គ្រូពេទ្យ​ត្រូវការ​ប្រើ​វិធីព្យាបាល​ដោយ​វិធី​​វះកាត់។ ប៉ុន្តែជា​កិច្ចការ​ពារ​និង​ដើម្បី​កុំ​ឱ្យ​បញ្ហា​ឈឺ​ចង្កេះ​ឈឺ​ខ្នង​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ​និងធ្ងន់ធ្ងរ មធ្យោបាយ​ដ៏​ប្រពៃ​គឺ​ការ​ធ្វើ​ចលនា។ តើ​ត្រូវ​ធ្វើ​ចលនា​ដូចម្តេច​ខ្លះ?
Show more...
4 months ago
8 minutes 35 seconds

នាទីសុខភាពនិងអនាម័យ
បន្លែ​ជ្រក់-ត្រាំ ជា​អាហារ​ល្អ​សម្រាប់​សុខភាព?
ម្ហូប​អាហារ​ទទួល​ទាន​ ក៏​មាន​ប្រជាប្រិយភាព​ឡើង​ចុះដែរ។ ត្រសក់​ជ្រក់ ត្រសក់ត្រាំ ល្ហុងត្រាំ ស្ពៃ​ជ្រក់ ជ្រក់​បន្លែ​គ្រប់មុខ គីមឈី... វិធី​ត្រាំ​ឬ​ជ្រក់​បន្លែ​ដើម្បី​ទុក​បរិភោគ​បាន​យូរថ្ងៃ​​ កំពុង​ពេញ​និយម​ឡើង​វិញ​ ដោយ​គេ​ជឿ​ថា​អាហារ​ប្រភេទ​នេះ​​អាច​ជួយ​បង្កើន​បាក់តេរី​ល្អ​នៅក្នុង​ពោះ។ តើ​អាហារ​​ជ្រក់ បន្លែ​ត្រាំ មាន​គុណសម្បត្តិ​និង​គុណវិបត្តិ​យ៉ាងណា​ចំពោះ​សុខភាព?
Show more...
4 months ago
9 minutes 51 seconds

នាទីសុខភាពនិងអនាម័យ
បារី​អេឡិចត្រូនិក​អាច​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ជាង​បារី​ធម្មតា?
​ទិវា​ពិភពលោក​ប្រឆាំងនឹង​ថ្នាំ​ជក់ ​ឆ្នាំ​២០២៥ ​ផ្តោត​ប្រធានបទ​ទៅ​លើ​ឥទ្ធិពល​អាក្រក់​នៃ​ឧស្សាហកម្ម​ថ្នាំជក់​ទៅ​លើ​យុវវ័យ។ ដើម្បី​ទាក់ទាញ​ក្មេង​ឱ្យ​ជក់ ឧស្សាហកម្ម​បាន​ប្រើ​ក្លិន ប្រើ​រសជាតិ​បន្ថែម កែច្នៃប្តូរ​ទម្រង់ ​ផ្លាស់​របៀប​ជក់​ បង្កើត​ផលិតផល​បារី​អេឡិចត្រូនិកថ្មី​ៗ​ ប្លែកៗ។ បើ​តាម​​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ការ​ជក់​បារី​អេឡិចត្រូនិក​បាន​កើន​ឡើង​នៅ​ទូទាំងពិភពលោក ក្នុង​ចំណោម​ក្មេង​ជំទង់​និង​ក្មេង​ទើប​ពេញ​វ័យ​​។ តើ​បារីអេឡិចត្រូនិក​ជា​អ្វី ? អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព និង​នាំ​ឱ្យ​ញៀន​ដូច​បារី​ធ្វើ​ពី​ថ្នាំជក់​ដែរទេ?
Show more...
4 months ago
7 minutes 27 seconds

នាទីសុខភាពនិងអនាម័យ
ដុំ​ស្បូន៖ វិធី​វះ​កាត់​​ជំនាន់​ក្រោយ​ មិន​សូវ​ឈឺចាប់និងគ្មានបន្សល់​ស្លាកស្នាម
គីស ដុំសាច់ ក្នុងស្បូន ជាករណីដែលកើតមានជាញឹកញាប់លើស្ត្រី។ គីស ឬដុំសាច់នេះ មិនសុទ្ធតែកាច ក្លាយជាជំងឺមហារីកទេ។ ប៉ុន្តែ អាការៈតម្រូវឲ្យ គ្រូពេទ្យវះកាត់យកវាចេញ។ តើគីសប្រភេទណា ត្រូវយកចេញ ? គីសណាអាច​ទុកតាមដានបាន? ការវះកាត់យកចេញប្រព្រឹត្តទៅយ៉ាងដូចម្តេច?
Show more...
5 months ago
12 minutes 10 seconds

នាទីសុខភាពនិងអនាម័យ
ជំងឺ​មិនឆ្លងកំពុង​ក្លាយ​ជាជំងឺ​រាតត្បាត​ថ្មី?
អាជ្ញាធរ​សុខាភិបាលកម្ពុជា​ បាន​អះអាង​ថា កម្ពុជា​កំពុង​ប្រឈម​នឹង​កំណើន​ជំងឺ​មិនឆ្លង​ ដែល​ស្ទើរ​ក្លាយ​ជា​មូលហេតុ​ទីមួយ​នៃ​មរណភាព​របស់​ពលរដ្ឋ​។ បើ​​មិន​ឆ្លងផង ហេតុ​អ្វី​ជំងឺ​នេះ​​មាន​កំណើន​ខ្លាំង​? តើ​អ្វីជា​កត្តា​ជំរុញ​ឱ្យ​មាន​ជំងឺ​មិន​ឆ្លង ? តើ​គេ​អាច​ទប់​ស្កាត់​និង​បង្ការ​ជំងឺ​មិន​ឆ្លង​បាន​ដែរឬទេ?
Show more...
5 months ago
10 minutes 22 seconds

នាទីសុខភាពនិងអនាម័យ
តើ​មាន​មធ្យោបាយ​បញ្ចៀស​អាការៈ​ពុល​ឡាន​ទេ?
អ្នក​ពុលឡានខ្លាចណាស់​ការ​ធ្វើ​ដំណើរ​​។ ការ​ដើរ​សម្រាក​កំសាន្តវិស្សមកាល​​អាច​ក្លាយ​ជា​ទណ្ឌកម្ម​ ព្រោះ​នៅ​ពេល​ជិះ​ឡាន អ្នក​ពុល អាច​មានអាការៈ​មិនស្រួល​ខ្លួន វិលមុខ ចង់​ក្អួត ចង្អោរ ឬ​បែកញើស​ស្អិត ។ល។ និង។ល។ ហេតុអ្វី​បាន​ជា​គ្រាន់​តែ​ជិះក្នុង​ឡានសោះ​ ក៏​ពុល​ដែរ? តើមានវិធីបង្ការ និង​ប្រយុទ្ធ​ប្រឆាំងការ​​ពុលឡាន​ដែរ​ឬទេ?
Show more...
6 months ago
9 minutes 32 seconds

នាទីសុខភាពនិងអនាម័យ
មីឆុង​មិន​ល្អ​សម្រាប់សុខភាព​យ៉ាងណាខ្លះ?
ឆុង​បរិភោគ​បាន​ភ្លាម មិន​ថ្លៃ ហើយ​ឆ្ងាញ់ ប៉ុន្តែមីកញ្ចប់មានឈ្មោះ​មិន​សូវល្អ​ទេ។ តើ​មី​កញ្ចប់​នេះ​មាន​ផ្ទុក​សារធាតុ​អ្វី​ខ្លះ ? តើ​គេ​អាចបរិភោគ​មីកញ្ចប់​នេះ​ដោយ​គ្មានបារម្ភ គិត​ដល់ហានិភ័យ​សម្រាប់​សុខភាពដែរឬទេ?
Show more...
6 months ago
9 minutes 34 seconds

នាទីសុខភាពនិងអនាម័យ
ស្រាបៀរ បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​យ៉ាងណា​ខ្លះ?
​ស្រាបៀរ​ជា​គ្រឿង​ស្រវឹងដែល​​មនុស្ស​បរិភោគ​ច្រើន​ជាង​គេ​បំផុត​នៅលើ​ពិភពលោក។ សូម្បី​តែ​នៅក្នុង​ប្រទេស​អ្នក​ផលិត​ស្រា ដូច​យ៉ាង​បារាំង​ ក៏​ប៊ីយ៉ែរ​កំពុង​ឡើង​ប្រជាប្រិយភាព និង​កំពុង​ពេញ​និយម​​ខ្លាំង​ដែរ។ ​ប៉ុន្តែ​ប៊ីយ៉ែរ​ឬ​​​ស្រាបៀរ សុទ្ធ​តែ​អាច​បង្ក​គ្រោះ​ដល់​សុខភាព។ 
Show more...
6 months ago
9 minutes 5 seconds

នាទីសុខភាពនិងអនាម័យ
សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​គ្រប់​រូប ! ដើម្បី​​ចូល​រួម​​ចំណែក​​លើក​​កម្ពស់​​សុខភាព​សាធារណៈ នៅ​​រៀង​រាល់​​​ថ្ងៃ​​ពុធ អស់​លោក​អ្នកនាង​នឹង​បាន​ស្តាប់ សេចក្តី​អត្ថាធិប្បាយ និង​បទសម្ភាសន៍​របស់ អៀង សុខម៉ិញ ជាមួយ​​នឹង​​គ្រូពេទ្យ​​ឯកទេស ស្តី​ពី​​ប្រធានបទ​​ផ្សេងៗ​ទាក់ទង​​នឹង​​សុខភាព មានជាអាទិ៍​ការការពារ ការព្យាបាល។