Home
Categories
EXPLORE
True Crime
Comedy
Society & Culture
Business
Sports
History
Fiction
About Us
Contact Us
Copyright
© 2024 PodJoint
00:00 / 00:00
Sign in

or

Don't have an account?
Sign up
Forgot password
https://is1-ssl.mzstatic.com/image/thumb/Podcasts112/v4/85/55/cc/8555ccd6-7e49-5e1c-20ac-3cd032c284c6/mza_12017446058902604939.jpg/600x600bb.jpg
មេរៀនភាសាបារាំង៖ Parlez-vous Paris?
RFI ខេមរភាសា / Khmer
24 episodes
6 hours ago

ពួកគេ​មក​ពីនេប៉ាល់ ​​ម៉ារ៉ុក ​អ៊ីរ៉ង់ ​អាមេរិក ​កាណាដា... ​ពួកគេ​គឺ​ជា​សិស្ស និស្សិត ឬ​ជា​​វិចិត្រករ។ ​ពួកគេ​​ទើប​នឹង​មកដល់​​ប៉ារីស ហើយ​​មិនសូវ​ស្គាល់​របៀបរបប​រស់នៅ​ប៉ារីស​នេះ​ទេ។ ​ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​មាន​ចម្ងល់​ច្រើន៖ តើ​ម្តុំណា​មាន​សណ្ឋាគារ​ល្អ? តើ​គួរ​ទៅដើរ​លេង​នៅ​កន្លែងណា? តើ​ធ្វើម៉េច​អាច​ជិះរថភ្លើង​ក្រោមដី​ដោយ​មិន​វង្វេង ឬ​មិន​ត្រូវ​ចោរ​លួច​កាបូប? តើ​ហេតុអ្វី​បាន​ជា​អាហារថ្ងៃត្រង់​ជា​ពេលវេលា​សំខាន់​សម្រាប់​អ្នក​ក្រុង​ប៉ារីស? វិទ្យបារាំង​អន្តរជាតិ (RFI) បាន​អញ្ជើញ​ពួកគេ​ឲ្យ​ចេញធ្វើ​បទយកការណ៍​ជាមួយ ​ដើម្បី​ជួប​ជាមួយ​អ្នក​ក្រុង​ប៉ារីស ​​ដែល​អាច​ឆ្លើយ​នឹង​ចម្ងល់​របស់​ពួកគេ។ ពួកគេ​​បាន​ជួប​ជាមួយ​អ្នក​ជំនាញ​ខាង​ស្រា​ទំពាំង​បាយជូរ នៅ République ​ជួប​ជាមួយ​អ្នក​ជំនាញ​ខាង​ការ​រៀបចំ​ក្រុង​នៅ​លើ​ Tour Eiffel ​ជួបជាមួយ​អ្នក​រត់តុ​នៅ​ហាងកាហ្វេ​នៅ rue Mouffetard... សូម​តាមដាន​បទយកការណ៍​​ជា​ភាសា​បារាំង និង​ភាសា​ខ្មែរ ដើម្បី​អាច​រៀនស្គាល់​ពី​ប៉ារីស។ ​តាម​រលកធាតុអាកាស​ RFI ខេមរភាសា ​នៅរៀងរាល់​ថ្ងៃ​សៅរ៍ នៅ​ក្នុង​កម្មវិធី​ផ្សាយ​ម៉ោង ១ ដល់ ២​រសៀល និង ម៉ោង ៧ ដល់​ម៉ោង ៨យប់ និង​នៅលើ​វិបសៃត៍។

Show more...
Education
RSS
All content for មេរៀនភាសាបារាំង៖ Parlez-vous Paris? is the property of RFI ខេមរភាសា / Khmer and is served directly from their servers with no modification, redirects, or rehosting. The podcast is not affiliated with or endorsed by Podjoint in any way.

ពួកគេ​មក​ពីនេប៉ាល់ ​​ម៉ារ៉ុក ​អ៊ីរ៉ង់ ​អាមេរិក ​កាណាដា... ​ពួកគេ​គឺ​ជា​សិស្ស និស្សិត ឬ​ជា​​វិចិត្រករ។ ​ពួកគេ​​ទើប​នឹង​មកដល់​​ប៉ារីស ហើយ​​មិនសូវ​ស្គាល់​របៀបរបប​រស់នៅ​ប៉ារីស​នេះ​ទេ។ ​ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​មាន​ចម្ងល់​ច្រើន៖ តើ​ម្តុំណា​មាន​សណ្ឋាគារ​ល្អ? តើ​គួរ​ទៅដើរ​លេង​នៅ​កន្លែងណា? តើ​ធ្វើម៉េច​អាច​ជិះរថភ្លើង​ក្រោមដី​ដោយ​មិន​វង្វេង ឬ​មិន​ត្រូវ​ចោរ​លួច​កាបូប? តើ​ហេតុអ្វី​បាន​ជា​អាហារថ្ងៃត្រង់​ជា​ពេលវេលា​សំខាន់​សម្រាប់​អ្នក​ក្រុង​ប៉ារីស? វិទ្យបារាំង​អន្តរជាតិ (RFI) បាន​អញ្ជើញ​ពួកគេ​ឲ្យ​ចេញធ្វើ​បទយកការណ៍​ជាមួយ ​ដើម្បី​ជួប​ជាមួយ​អ្នក​ក្រុង​ប៉ារីស ​​ដែល​អាច​ឆ្លើយ​នឹង​ចម្ងល់​របស់​ពួកគេ។ ពួកគេ​​បាន​ជួប​ជាមួយ​អ្នក​ជំនាញ​ខាង​ស្រា​ទំពាំង​បាយជូរ នៅ République ​ជួប​ជាមួយ​អ្នក​ជំនាញ​ខាង​ការ​រៀបចំ​ក្រុង​នៅ​លើ​ Tour Eiffel ​ជួបជាមួយ​អ្នក​រត់តុ​នៅ​ហាងកាហ្វេ​នៅ rue Mouffetard... សូម​តាមដាន​បទយកការណ៍​​ជា​ភាសា​បារាំង និង​ភាសា​ខ្មែរ ដើម្បី​អាច​រៀនស្គាល់​ពី​ប៉ារីស។ ​តាម​រលកធាតុអាកាស​ RFI ខេមរភាសា ​នៅរៀងរាល់​ថ្ងៃ​សៅរ៍ នៅ​ក្នុង​កម្មវិធី​ផ្សាយ​ម៉ោង ១ ដល់ ២​រសៀល និង ម៉ោង ៧ ដល់​ម៉ោង ៨យប់ និង​នៅលើ​វិបសៃត៍។

Show more...
Education
Episodes (20/24)
មេរៀនភាសាបារាំង៖ Parlez-vous Paris?
លេងកីឡានៅប៉ារីស ប្រកបដោយសុវត្ថិភាព
រៀន​ភាសា​បារាំង​ជាមួយ ​Daniel​ សិស្ស​វិទ្យាល័យ​កូនកាត់​បារាំង​-ចិន ​អាយុ​១៥​ឆ្នាំ។ Daniel ​ចូលចិត្ត​លេង​កីឡា​ណាស់ ​ហើយ​ចង់​សាក​ល្បង​លេង​កីឡា​រំអិល ​ប៉ុន្តែ​ម្តាយ​របស់​គេ​មិន​អនុញ្ញាតិ​ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់។ កម្មវិធី​នឹងនាំ ​Daniel​ ទៅកាន់​ទី​កន្លែង​ពិសេស​មួយ​ឈ្មោះ ​l’Espace de glisse parisien​ ដែល​មាន​លោក ​Nassaire ​ដែល​ជា​គ្រូ​បង្វឹក​នៅ​ទី​នោះ ​ចាំជួយ​ពន្យល់​អំពី​រៀប​លេង​កីឡា​រំអិល ​ប្រកប​ដោយ​សុវត្ថិភាព។
Show more...
9 years ago
6 minutes 45 seconds

មេរៀនភាសាបារាំង៖ Parlez-vous Paris?
ទៅស្គាល់កន្លែងលេងកីឡាក្តាររំអិលនៅប៉ារីស
រៀនភាសា​បារាំង​ជាមួយ​ Daniel​​ជា​សិស្ស​វិទ្យាល័យ​ កូនកាត់​បារាំង​​ចិន​ ហើយ​ចូលចិត្ត​លេង​កីឡា​ណាស់។ Daniel​ចូលចិត្ត​លេង​កីឡា​បាល់​បាស្កេត ​កីឡា​បាល់ទាត់ ​និង​កីឡា​ឡើង​ជញ្ជាំង។ ប៉ុន្តែ ​Daniel ​ចង់​សាក​លេង​កីឡា​ជិះ​ក្តារ​រំអិល​មានកង់ ​និង​ស្បែក​ជើង​កង់។ កម្មវិធី​និង​នាំ ​Daniel​ ទៅកាន់​ទីលាន​លេង​កីឡា​រំអិល​ប្រភេទ​នេះ ​ដែល​គេ​ហៅ​ថា ​Espace de glisse parisien ​នៅ​ក្នុង​សង្កាត់​ទី​១៨ ​ក្រុង​ប៉ារីស។
Show more...
9 years ago
6 minutes 45 seconds

មេរៀនភាសាបារាំង៖ Parlez-vous Paris?
វិធីទិញសំបុត្រចូលទស្សនាសិល្បៈក្នុងតម្លៃថោក
រៀន​ភាសា​បារាំង​ជាមួយ​ Iker​ និង ​Aïda​ ជា​គូរ​សង្សារ​ជនជាតិ​អេស្ប៉ាញ ​ដែល​ទើបតែ​ផ្លាស់​ទី​លំនៅ ​មក​នៅ​ក្រុង​ប៉ារីស។ ទាំងពីរ​នាក់​គេ​នេះ​ចូល​ចិត្ត​ ទៅ​មើល​ការ​សម្តែង​សិល្បៈ​ណាស់​ ដូច​ជា​ល្ខោន​អូប៉េរ៉ា ​ល្ខោន​សម័យ ​រឺ​ក៏​ការ​ប្រគុំតន្ត្រី​ជាដើម។ គ្មាន​ទីក្រុង​ឯណា ​មក​ប្រៀប​ជាមួយ​ទីក្រុង​ប៉ារីស​បានទេ​ ព្រោះ​ជា​ទីក្រុង​ដែល​សំបូរ​ទៅ​ដោយ​កម្មវិធី​សម្តែង​សិល្បៈ​ចំរុះ​គ្រប់​ប្រភេទ​គ្រប់​ទំរង់ ​មិន​ថា​សម័យ​រឺ​បូរាណ។ ប៉ុន្តែ​ធ្វើ​ដូចម្តេច ​ដើម្បី​ទិញ​សំបុត្រ​ចូល​ទស្សនា ​ក្នុង​តម្លៃ​ថោក​សមរម្យ? ​នៅ​កន្លែង​លក់​សំបុត្រ​ឈ្មោះ​Kiosque ​ដែល​មាន​ទីតាំង​នៅ​ម្តុំ ​Madeleine ​អាច​នឹង​ជួយ​ដោះស្រាយ​បញ្ហា​បាន។ អ្នកនាង​ Claire Hazan​ អ្នក​សរសេរ​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​សិល្បៈ​កំសាន្ត​នេះ ​ នឹង​ជួយ​ដោះស្រាយ​ចំងល់​ផងដែរ។
Show more...
9 years ago
6 minutes 45 seconds

មេរៀនភាសាបារាំង៖ Parlez-vous Paris?
ការកម្សាន្ត​បែប​សិល្បៈ​នៅ​ក្រុង​ប៉ារីស
រៀន​ភាសា​បារាំង​ជាមួយ Iker ​និង​ Aïda ​ដែល​មក​ពី​តំបន់​បាស្ក៍ ​ភាគ​ឦសាន​ប្រទេស​អេស្ប៉ាញ។ អ្នក​ទាំងពីរ ​ទើបតែ​មក​រស់នៅ​ទីក្រុង​ប៉ារីស ​បាន​៥ខែ​ទេ ​ហើយ​ចង់​ដឹង​ពី​ការ​ចេញ​កម្សាន្ត ​ ទៅមើល​ការ​សម្តែង​សិល្បៈ ​រឺ​ផ្ទាំង​ទស្សនីភាព​ផ្សេងៗ ​ដែល​មាន​នៅ​ក្រុង​ប៉ារីស។ កម្មវិធី​សម្តែង​សិល្បៈ ​មាន​ច្រើន​រាប់​មិនអស់ ​ហើយ​តម្លៃ​ក៏​មាន​ច្រើន​ប្រភេទ។ ដើម្បី​ដោះស្រាយ​ចម្ងល់ ​កម្មវិធី​បាន​ណាត់​ជួប​ជាមួយ ​លោកស្រី Claire Haean​ដែល​ជា​និពន្ធនាយក​ផ្នែក​សិល្បៈ​ទស្សនីយភាព ​របស់​គេហទំព័រ ​Première ដែល​ជា​ទំព័រ​អ៊ីនធើនែត​មួយ ​ មាន​ផ្សាយ​គ្រប់​ការ​សម្តែង​សិល្បៈ​ទាំងអស់ ​នៅ​ក្រុង​ប៉ារីស។
Show more...
9 years ago
6 minutes 45 seconds

មេរៀនភាសាបារាំង៖ Parlez-vous Paris?
ការ​ឈប់​សម្រាក​មាតុភាព​ នៅ​បារាំង
រៀន​ភាសា​បារាំង​ជាមួយ ​Sarah ជនជាតិ​អាមេរិក​ ដែល​មាន​កូន​ប្រុស​ម្នាក់​ អាយុ​២ឆ្នាំ ​ឈ្មោះ​ Oscar ។ Sarah ​ចង់​ដឹង​ថា​ស្ត្រី​បារាំង​ ដែល​មាន​កូន ​តើ​ត្រូវ​ធ្វើ​ដូចម្តេច​ខ្លះ ​ដើម្បី​ទុកកូន​ឲ្យ​គេ​មើល ​ហើយ​ត្រឡប់​ទៅ​ធ្វើការ​វិញ។ ហាង​កាហ្វេ​Grenadine ​ស្ថិត​ក្នុង​សង្កាត់​ទី ១៤ ​គឺ​ជា​ទីកន្លែង​ជួបជុំ​របស់​ស្ត្រី​បារាំង​ ដែល​មាន​កូន​តូចៗ។ លោកស្រី​ Marianne Dorell​ដែល​ជា​ម្ចាស់​ទំព័រ​ប្លុហ្គ ​និង​ទស្សនាវត្តី​មួយ​ឈ្មោះ​ថា ​Paroles de Mamans ​និង​ចូលរួម​ស្រាយ​ចំងល់​របស់ ​Sarah។
Show more...
9 years ago
6 minutes 45 seconds

មេរៀនភាសាបារាំង៖ Parlez-vous Paris?
នៅក្នុងហាង ​« café poussette »
រៀន​ភាសា​បារាំង​ជាមួយ ​Sarah ជនជាតិ​អាមេរិក​ ដែល​មាន​កូន​ប្រុស​ម្នាក់​ អាយុ​២ឆ្នាំ ​ឈ្មោះ​ Oscar ។ Sarah ​ចង់​ស្គាល់​កន្លែង​ផ្សេងៗ​ នៅ​ក្រុង​ប៉ារីស​ ដើម្បី​បាន​ជួប​ប្រាស្រ័យ​ទាក់ទង ​ រាប់អាន​ជាមួយ​ស្ត្រី​ផ្សេងៗ​ទៀត ​ ដែល​មាន​កូន​តូចៗ​ដែរ។ កម្មវិធី​យើង​ ស្គាល់​ហាង​កាហ្វេ​ពិសេស​មួយ​កន្លែង​ ឈ្មោះ​ Café Grenadine ​ស្ថិត​នៅ​ក្នុង​សង្កាត់​ទី​១៤ ​ ក្រុង​ប៉ារីស។
Show more...
9 years ago
6 minutes 45 seconds

មេរៀនភាសាបារាំង៖ Parlez-vous Paris?
កាលវិភាគ​ប្រចាំថ្ងៃ​របស់​អ្នក​ក្រុង​ប៉ារីស
រៀន​ភាសា​បារាំង​ជាមួយ ​Jing សិស្សិ​វិទ្យាល័យ​ជនជាតិ​ចិន​ អាយុ​១៨​ឆ្នាំ។ Jing យល់ថា ​ការ​រៀបចំ​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាជន​អ្នក​នៅ​ក្រុង​ប៉ារីស​ ខុស​គ្នា​ឆ្ងាយ​ពី​ជីវិត​ប្រជាជន​នៅ​ប្រទេស​ចិន។ នៅ​បារាំង ​ចង់​ទៅ​ណាក៏​ត្រូវ​ណាត់​គេ​ទុក​មុន ​ហើយ​ពេល​ទៅ​ដល់​​ត្រូវ​អង្គុយ​ចាំ​ទៀត ​ ទំរាំ​ដល់​វេន​ខ្លួនឯង។ ចង់​ជ្រាប​ច្បាស់ ​កម្មវិធី ​បាន​អញ្ជើញ​កញ្ញា ​Natalie Serfaty ​ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា​  VAP Votre Assistant Personnel។
Show more...
9 years ago
6 minutes 45 seconds

មេរៀនភាសាបារាំង៖ Parlez-vous Paris?
ធ្វើ​ក្រដាសស្នាម​រដ្ឋបាល ​និង​ការងារ​ជា​ជំនួយការ​ផ្ទាល់ខ្លួន
រៀន​ភាសា​បារាំង​ជាមួយ ​Jing សិស្សិ​វិទ្យាល័យ​ជនជាតិ​ចិន​ អាយុ​១៨​ឆ្នាំ។ Jing មក​ដល់​ស្រុក​បារាំង​ ជាង​មួយ​ឆ្នាំ​ហើយ។ អ្វី​ដែល​ធ្វើ​ឲ្យ​នាង​ឆ្ងល់ ​គឺថា​នៅ​ប៉ារីស ​ចង់ធ្វើ​អ្វី​មួយ​ ក៏​ត្រូវ​តែ​ណាត់​គេ​ទុក​មុនដែរ ​ដូចជា​ទៅ​ពេទ្យ​ ទៅ​ប្រៃសណីយ៍ ​រឺ​ទៅ​ធនាគារ​ ជាដើម។ ដើម្បី​ចង់​ស្វែងយល់​ឲ្យ​បាន​ច្បាស់ ​កម្មវិធី​យើង ​បាន​ណាត់​ជួប​ជាមួយ ​Natalie Serfaty​ ដែល​ជា​ភ្នាក់ងារ​ម្នាក់ ​នៅ​ក្រុមហ៊ុន​មួយ​ ដែល​មាន​ផ្តល់​សេវា​ជំនួយការ​ផ្ទាល់ខ្លួន។
Show more...
9 years ago
6 minutes 45 seconds

មេរៀនភាសាបារាំង៖ Parlez-vous Paris?
Père-Lachaise ទីបញ្ចុះ​សព​​ដែល​មនុស្ស​រស់​ដើរ​លម្ហែរ​ក្បែរ​មនុស្ស​ស្លាប់
រៀន​​ភាសា​បារាំង​ជាមួយ​នឹង ​Caroline ​ជនជាតិ​កេបិក ​អាយុ​២៦​ឆ្នាំ ​ហើយ​ដែល​កំពុងតែ​ធ្វើ​កម្មសិក្សា​នៅ​ការិយាល័យ​ដើម្បី​យុវជន​បារាំង​និង​កេបិក។ Caroline​ ចង់​ស្វែងយល់​ឲ្យ​បាន​ច្បាស់​  អំពី​ទីក្រុង​ប៉ារីស ​ជាពិសេស ​គឺ​នៅ​វាល​កប់ខ្មោច ​Père-Lachaise ​តែម្តង។ វា​ជា​រឿង​គួរ​ឲ្យ​ឆ្ងល់​ណាស់ ​ដែល​ទីលាន​ពោរពេញ​ទៅ​ដោយ​ផ្នូរខ្មោច​ស្អេកស្កះ​បែប​នេះ ​បែរ​ជា​មាន​មនុស្ស​ចូលចិត្ត​មក​ដើរ​លម្ហែរ​ទៅវិញ។ លោក​ Thierry Leroy​មគុទេសន៍​ប្រចាំ​ទីនេះ ​នឹង​ជួយ​ពន្យល់​ណែនាំ​ពី​លក្ខណៈ​ពិសេស​របស់​វាល​កប់ខ្មោច​ Père-Lachaise។
Show more...
9 years ago
6 minutes 45 seconds

មេរៀនភាសាបារាំង៖ Parlez-vous Paris?
នៅទីលាន​កប់ខ្មោច​ Père-Lachaise
រៀន​​ភាសា​បារាំង​ជាមួយ​នឹង ​Caroline ​ជនជាតិ​កេបិក ​អាយុ​២៦​ឆ្នាំ ​ហើយ​ដែល​កំពុងតែ​ធ្វើ​កម្មសិក្សា​នៅ​ការិយាល័យ​ដើម្បី​យុវជន​បារាំង​និង​កេបិក។ Caroline​ ចង់​ស្វែងយល់​ឲ្យ​បាន​ច្បាស់ ​អំពី​ប្រវត្តិ ​របស់​ទីលាន​កប់​ខ្មោច​ដ៏​ល្បី​នៅ​ក្រុង​ប៉ារីស ​ដែល​មាន​ឈ្មោះថា​ Père-Lachaise ។ លោក ​Thierry Leroy ​ដែលជា​មគុទេសន៍​ប្រចាំ​ទីលាន​នេះ ​នឹង​ជួយ​ផ្តល់​ចម្លើយ​ទៅ​ដល់​ចម្ងល់​ របស់​កម្មវិធី​យើង។
Show more...
9 years ago
6 minutes 45 seconds

មេរៀនភាសាបារាំង៖ Parlez-vous Paris?
ម៉ូដសម្លៀកបំពាក់បែប « Haute couture » និង « prêt-à-porter »
រៀនភាសា​បារាំង​ជាមួយ Aida ​ជា​ជនជាតិ​អេស្ប៉ាញ ​អាយុ​៣២​ឆ្នាំ។ Aida ​ជាអ្នក​និយម​ម៉ូដ​សំលៀកបំពាក់​ទាន់​សម័យ​ណាស់ ​ហើយ​ចង់​ស្វែងយល់ ​អំពី​វិស័យ​ម៉ូដ​សំលៀកបំពាក់​នៅ​បារាំង។ ទៅ​ថ្ងៃ​មុខ ​ចង់​ធ្វើ​ជា​អ្នក​សរសេរ​ព័ត៌មាន ​ស្តី​ពី​វិស័យ​ម៉ូដ​ខោអាវ​នេះ​តែ​ម្តង។ លោកស្រី​Charlotte Rosier​ ធ្វើការ​នៅ​ហាង​ទំនើប Galeries Lafayette​និង​ជួយ​ពន្យល់​អំពី​ វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ម៉ូដ​សំលៀកបំពាក់​ទាន់​សម័យ ​និង​ល្បីៗ​នៅ​បារាំង។
Show more...
9 years ago
6 minutes 45 seconds

មេរៀនភាសាបារាំង៖ Parlez-vous Paris?
ទីក្រុង​ប៉ារីស​ ទីក្រុង​នៃ​ម៉ូដ​សំលៀកបំពាក់
រៀនភាសា​បារាំង​ជាមួយ Aida ​ជា​ជនជាតិ​អេស្ប៉ាញ ​អាយុ​៣២​ឆ្នាំ។ Aida ​ជាអ្នក​និយម​ម៉ូដ​សំលៀកបំពាក់​ទាន់​សម័យ​ណាស់ ​ហើយ​ចង់​ស្វែងយល់ ​អំពី​របៀប​ស្លៀកពាក់​យ៉ាងណា ​ឲ្យ​សម​ទៅ​តាម​រូប​សម្បត្តិ​របស់​យើង។ កម្មវិធី​ នឹងនាំ​Aida ​ទៅកាន់ ​Galeries Lafayette ​ហាង​លក់​ទំនិញ​គ្រប់មុខ ​ជា​ពិសេស ​គឺ​សំលៀកបំពាក់​ពេញនិយម​ ដោយ​មាន​វត្តមាន​របស់​ កញ្ញា​ Charlotte Rosier គឺ​ជា​អ្នក​ជំនាញ​ជួយ​ផ្តល់​ប្រឹក្សា ​ក្នុង​ការ​តុបតែង​ខ្លួន។
Show more...
9 years ago
6 minutes 45 seconds

មេរៀនភាសាបារាំង៖ Parlez-vous Paris?
វិហារ Saint Eustache ឆាកប្រគុំតន្ត្រីដ៏សំខាន់នៅក្រុងប៉ារីស
រៀន​ភាសា​បារាំង​ជាមួយ David អាយុ​៣៤​ឆ្នាំ​ដែល ​ជា​គ្រូ​បង្រៀន​ភ្លេង ​និង​ភាសា​អង់គ្លេស ​ជនជាតិ​ស៊ូដង់​ខាង​ត្បូង។ David ​ចូលចិត្ត​ស្តាប់​ការ​ប្រគុំ​តន្ត្រី ​នៅ​តាម​វិហារ​កាតូលិក ​នៅ​ក្នុង​ពិធី​សូត្រធម៌​ តាម​បែប​សាសនា​កាតូលិក។ ប៉ុន្តែ​​ David​ ចង់​ដឹង​ថា ​តើ​នៅ​តាម​វិហារ​កាតូលិក ​នៅ​ក្រុង​ប៉ារីស ​គេ​មាន​រៀប​ចំ​ជា​ការ​ប្រគុំ​តន្ត្រី​សម័យ ​រឺ​បុរាណ​ដែរ​រឺ​ទេ។ វិហារ​កាតូលិក Saint Eustache ​ ជា​វិហារ​កាតូលិក​ដ៏​កម្រ ដែល​មាន​រៀបចំ​ការ​ប្រគុំ​តន្ត្រី ​ធំៗ ​ ហើយ​ទី​នេះ ​ជា​ឆាក​តន្ត្រី​សំខាន់​ណាស់ ​សម្រាប់​សិល្បៈករ​វ័យ​ក្មេង ​ដើម្បី​ធ្វើ​ការ​សាកល្បង​បញ្ចេញ​ស្នាដៃ ​និង​បង្កើត​ស្នាដៃ​ថ្មី​របស់​ខ្លួន។ យើង​នឹង​ទៅ​ជួប​ អ្នក​បច្ចេកទេស​សម្លេង​ភ្លេង​ម្នាក់​ ឈ្មោះ Louis Robiche ​ និង​លោក ​Stéphane Hezode ​ជា​អ្នក​ចម្រៀង។
Show more...
9 years ago
6 minutes 45 seconds

មេរៀនភាសាបារាំង៖ Parlez-vous Paris?
វិហារកាតូលិក ​Saint-Eustache​ នៅ​ក្រុង​ប៉ារីស
រៀន​ភាសា​បារាំង​ជាមួយ David ​ដែល ​ជា​គ្រូ​បង្រៀន​ភ្លេង ​និង​ភាសា​អង់គ្លេស ​ជនជាតិ​ស៊ូដង់​ខាង​ត្បូង។ David​ ចាប់​អារម្មណ៍​អំពី ​ស្ថាបត្យកម្ម​នៅ​ក្រុង​ប៉ារីស ​ ហើយ​ជា​ពិសេស​គឺ​ស្ថាបត្យកម្ម​សំណង់​វិហារ​កាតូលិក​បូរាណ​តែម្តង។ កម្មវិធី​នឹងនាំ ​ David​ ទៅកាន់​វិហារ​កាតូលិក​ ឈ្មោះ ​Saint-Eustache​ នៅ​កណ្តាល​ក្រុង​ប៉ារីស។ លោក​ឪពុក​សាសនា​កាតូលិក​ George Nocholson ​ជា​គណៈ​ដឹកនាំ​នៅ​វិហារ​នេះ ​នឹង​ជួយ​ធ្វើ​បទ​បង្ហាញ​ផងដែរ។  
Show more...
9 years ago
6 minutes 45 seconds

មេរៀនភាសាបារាំង៖ Parlez-vous Paris?
មន្ទីរពេទ្យ Avicenne ជំនាញខាងទទួលព្យាបាលជនបរទេស
រៀន​ភាសា​បារាំង​​ជាមួយ Francisca​សិស្ស​វិទ្យាល័យ​ជនជាតិ​ រូម៉ានី ​អាយុ​ ១៥​ឆ្នាំ។ Francisca មក​រស់នៅ​ក្រុង​បារីស ​ទើប​បាន​មួយឆ្នាំ​​ ហើយ​មាន​ចម្ងល់​មួយ ​ចង់​ដឹង​ថា​ តើ​ជនបរទេស​ដែល​មិន​ចេះ​ភាសា​បារាំង​ ​ ត្រូវ​និយាយ​ពន្យល់​យ៉ាង​ម៉េច ​ ទៅ​គ្រូពេទ្យ ​ពី​អាការ​ជំងឺ​របស់​ខ្លួន។ ដើម្បី ​ដោះស្រាយ​ចម្ងល់ ​កម្មវិធី​ នឹង​នាំ ​Francisca ​ទៅ​ជួប​លោក ​សាស្ត្រាចារ្យ​វិជ្ជបណ្ឌិត ​Bouchaud ​ដែល​ជា​ប្រធាន​ផ្នែក​ជំងឺ​ឆ្លង ​នៅ​មន្ទីរពេទ្យ ​Avicenne ​នៅ​ភាគ​ខាង​ជើង​ក្រុង​ប៉ារីស។
Show more...
9 years ago
6 minutes 45 seconds

មេរៀនភាសាបារាំង៖ Parlez-vous Paris?
ទៅមន្ទីរពេទ្យ នៅក្រុងប៉ារីស ក្នុងករណីមានការអាសន្ន
រៀន​ភាសា​បារាំង​​ជាមួយ Francisca ​សិស្ស​វិទ្យាល័យ​ជនជាតិ​ រូម៉ានី ​អាយុ​ ១៥​ឆ្នាំ។ Francisca  ​ឆ្ងល់​ថា ​តើ​ត្រូវ​ធ្វើ​យ៉ាងណា ​នៅ​ពេល​ដែល​ជន​បរទេស​ម្នាក់ ​ជួប​បញ្ហា​សុខភាព ​មាន​ជំងឺ​ផ្សេងៗ​ នៅ​ក្រុង​ប៉ារីស​នេះ? កម្មវិធី ​និង​នាំ ​Francisca ​ទៅ​កាន់​មន្ទីរពេទ្យ ​ ដែល​ជា​មន្ទីរ​ពេទ្យ​ដ៏​ធំ​មួយ​ នៅ​ភាគ​ខាង​ជើង​ក្រុង​ប៉ារីស។  
Show more...
9 years ago
6 minutes 45 seconds

មេរៀនភាសាបារាំង៖ Parlez-vous Paris?
សង្កាត់អូដេអុង ODEON បេះដូងបូរាណ នៃទីក្រុងប៉ារីស
រៀន​ភាសា​បារាំង ជាមួយ​ Luis ​និស្សិត​ជនជាតិ ​ឈីលី ​ដែល​ទើប​មក​​បន្តការសិក្សា ២ឆ្នាំ​​នៅ​​​ក្រុង​ប៉ារីស។ Luis យល់ថា ​ អ្នក​រស់​នៅ​ក្រុង​ប៉ារីស ​មិន​សូវ​ជា​រស់រាយ​រាក់ទាក់​ ជាមួយ​គេ​ជាមួយ​ឯង​ទេ ហើយ​ដែល​ធ្វើ​ឲ្យ ​Luis​ មាន​ការ​លំបាក ​មិន​សូវ​មាន​មិត្តភក្ត្រ ​ជាអ្នក​ក្រុង​ប៉ារីស​ទេ។ កម្មវិធី​យើង ​នឹង​ធ្វើ​ដំណើរ ​នាំ Luis​ ទៅ​កាន់​សង្កាត់​មួយ​ ដ៏​ល្បី​នៅ​ក្រុង​ប៉ារីស ​គឺសង្កាត់ ​Odeon ​ដែល​ស្ថិត​ក្នុង​សង្កាត់​លេខ​៦ ​ដោយ​យើង​មាន​ លោក ​Claude Tharreau ជា​អ្នក​ជួយ​ណែនាំ​ពន្យល់។
Show more...
10 years ago
6 minutes 45 seconds

មេរៀនភាសាបារាំង៖ Parlez-vous Paris?
អ្នកក្រុង​ប៉ារីស ជា​នរណា?
រៀនភាសា​បារាំង ជាមួយ​ Luis និស្សិត​ជនជាតិ ​ឈីលី ​ដែល​រៀននៅ​ក្រុង​ប៉ារីស ​២ឆ្នាំ។ Luis យល់ថា ​ អ្នក​រស់​នៅ​ក្រុង​ប៉ារីស ​មិន​សូវ​ជា​រស់រាយ​រាក់ទាក់​ ជាមួយ​គេ​ជាមួយ​ឯង​ទេ។ ដូច្នេះ​ហើយ ​បាន​ជា​Luis ​ចង់​ស្វែង​យល់​ឲ្យ​បាន​ច្បាស់ ​ពី​ទម្លាប់ ​និង​ចរិក​លក្ខណៈ​របស់​អ្នក​ក្រុង​ប៉ារីស។ កម្មវិធី ​នឹង​នាំ​ប្រិយមិត្ត​ទៅ​កាន់ ​សង្កាត់​ទី​ ៦ ​ក្រុង​ប៉ារីស ​ដោយ​យើង​បាន​ណាត់​ជួប​ ជាមួ​យ លោក Claude Tharreau​ ដែល​ជា​អ្នក​រស់នៅ​ក្នុង​សង្កាត់​នេះ​ផ្ទាល់​ ហើយ​ជា​សមាជិក​សមាគម ​« Parisien d’un jour » ។
Show more...
10 years ago
6 minutes 45 seconds

មេរៀនភាសាបារាំង៖ Parlez-vous Paris?
សាកភ្លក្ស Fromages​ បារាំង
រៀន​ភាសា​បារាំង ​ជាមួយ Parimal ​យុវកម្លោះ​ ជន​ជាតិ​ណេប៉ាល់ ​ដែល​កំពុង​តែ​បន្តការ​សិក្សា​ផ្នែក​ទំនាក់​ទំនង ​នៅ​សកលវិទ្យាល័យ ​Sciences Po​នៅ​ប៉ារីស។ Parimal  ចង់ស្វែង​យល់​អំពី ​« Codes » ​ដែល​ជា​ទម្លាប់​ ញ៉ាំ ​Fromages​របស់​ជន​ជាតិ​បារាំង​ ឧទាហរណ៍ ​ដូច​ជា ​របៀប​កាត់ ​Fromages ​និង​លំដាប់​លំដោយ​ នៃ​ការ​ភ្លក់​វា​ជា​ដើម។ កម្មវិធី​យើង ​បាន​ធ្វើ​ដំណើរ​ ទៅ​កាន់​ហាង​លក់​ Fromages ​មួយ​នៅ​លើ​ផ្លូវ​ ​Mouffetard  ​ដែល​ម្ចាស់​ហាង​ ឈ្មោះ ​Bertrand ​នឹង​យក ​ Fromages ​មួយ​ស្ពក ​មក​បង្ហាញ​យើង​ទាំង​អស់​គ្នា។  
Show more...
10 years ago
6 minutes 45 seconds

មេរៀនភាសាបារាំង៖ Parlez-vous Paris?
Fromages បារាំង
រៀន​ភាសា​បារាំង ​ជាមួយ Parimal ​យុវកម្លោះ​ ជន​ជាតិ​ណេប៉ាល់ ​ដែល​កំពុង​តែ​បន្តការ​សិក្សា​ផ្នែក​ទំនាក់​ទំនង ​នៅ​សកលវិទ្យាល័យ ​Sciences Po​នៅ​ប៉ារីស។ Parimal ​ចង់​ស្វែង​យល់​ឲ្យ​បាន​ច្បាស់ ​ពី​ចំណី​បារាំង​មួយ​មុខ​គឺ ​Fromage​ ដែល​មាន​ច្រើន​ប្រភេទ។ កម្មវិធី​នឹង​នាំ ​Parimal ​ទៅ​កាន់​កន្លែង​លក់ ​ដ៏​ល្បី​មួយ​កន្លែង​នៅ​ក្រុង​ប៉ារីស ​ដែល​ស្ថិត​នៅ​លើ​ផ្លូវ​ Mouffetard ក្នុង​សង្កាត​ទី​៥។  
Show more...
10 years ago
6 minutes 45 seconds

មេរៀនភាសាបារាំង៖ Parlez-vous Paris?

ពួកគេ​មក​ពីនេប៉ាល់ ​​ម៉ារ៉ុក ​អ៊ីរ៉ង់ ​អាមេរិក ​កាណាដា... ​ពួកគេ​គឺ​ជា​សិស្ស និស្សិត ឬ​ជា​​វិចិត្រករ។ ​ពួកគេ​​ទើប​នឹង​មកដល់​​ប៉ារីស ហើយ​​មិនសូវ​ស្គាល់​របៀបរបប​រស់នៅ​ប៉ារីស​នេះ​ទេ។ ​ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​មាន​ចម្ងល់​ច្រើន៖ តើ​ម្តុំណា​មាន​សណ្ឋាគារ​ល្អ? តើ​គួរ​ទៅដើរ​លេង​នៅ​កន្លែងណា? តើ​ធ្វើម៉េច​អាច​ជិះរថភ្លើង​ក្រោមដី​ដោយ​មិន​វង្វេង ឬ​មិន​ត្រូវ​ចោរ​លួច​កាបូប? តើ​ហេតុអ្វី​បាន​ជា​អាហារថ្ងៃត្រង់​ជា​ពេលវេលា​សំខាន់​សម្រាប់​អ្នក​ក្រុង​ប៉ារីស? វិទ្យបារាំង​អន្តរជាតិ (RFI) បាន​អញ្ជើញ​ពួកគេ​ឲ្យ​ចេញធ្វើ​បទយកការណ៍​ជាមួយ ​ដើម្បី​ជួប​ជាមួយ​អ្នក​ក្រុង​ប៉ារីស ​​ដែល​អាច​ឆ្លើយ​នឹង​ចម្ងល់​របស់​ពួកគេ។ ពួកគេ​​បាន​ជួប​ជាមួយ​អ្នក​ជំនាញ​ខាង​ស្រា​ទំពាំង​បាយជូរ នៅ République ​ជួប​ជាមួយ​អ្នក​ជំនាញ​ខាង​ការ​រៀបចំ​ក្រុង​នៅ​លើ​ Tour Eiffel ​ជួបជាមួយ​អ្នក​រត់តុ​នៅ​ហាងកាហ្វេ​នៅ rue Mouffetard... សូម​តាមដាន​បទយកការណ៍​​ជា​ភាសា​បារាំង និង​ភាសា​ខ្មែរ ដើម្បី​អាច​រៀនស្គាល់​ពី​ប៉ារីស។ ​តាម​រលកធាតុអាកាស​ RFI ខេមរភាសា ​នៅរៀងរាល់​ថ្ងៃ​សៅរ៍ នៅ​ក្នុង​កម្មវិធី​ផ្សាយ​ម៉ោង ១ ដល់ ២​រសៀល និង ម៉ោង ៧ ដល់​ម៉ោង ៨យប់ និង​នៅលើ​វិបសៃត៍។